បទសម្ភាសពិសេស Sabay ជាមួយ វណ្ណដា នៅ Rolling Loud Thailand 2023
- 2023-04-17 09:54:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទសម្ភាសពិសេស Sabay ជាមួយ វណ្ណដា នៅ Rolling Loud Thailand 2023
ចន្លោះមិនឃើញ
មហោស្រពតន្ត្រីហ៊ីបហប់ Rolling Loud Thailand ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០២៣ នៅក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយទស្សនិជនចម្រុះជាតិសាសន៍មកទស្សនាការសម្ដែងរបស់តារាអន្តរជាតិល្បីៗ រួមទាំង វណ្ណដា មកពីកម្ពុជាផងដែរ។
ប៉ុន្មានម៉ោងមុនការឡើងសម្ដែងលើឆាកតន្ត្រីលំដាប់ពិភពលោក សិល្បករពីផលិតកម្មបារមី តារាចម្រៀង វណ្ណដា បានជួបសម្ភាសជាមួយកញ្ញា Isabel Ninaomi Orlinga ដែលតំណាងឱ្យ Sabay ក្នុងការចូលរួមថត និងព័ត៌មាននៅមហោស្រពតន្ត្រីហ៊ីបហប់ Rolling Loud Thailand 2023 រយៈពេល៣ថ្ងៃកន្លងទៅនេះ។ ខាងក្រោមនេះគឺជាបទសម្ភាសពិសេសរវាង Sabay ជាមួយ វណ្ណដា៖
Isabel : ជម្រាបសួរបង វណ្ណដា!
វណ្ណដា : ជម្រាបសួរ! Hello! What’s up! ខ្ញុំបាទ វណ្ណដា មកពីស្រុកខ្មែរ Represent ស្រុកខ្មែរសម្រាប់ Rolling Loud!
Isabel : មានអារម្មណ៍ម៉េចដែរថ្ងៃនេះ?
វណ្ណដា : Oh my god, it’s crazy! ខ្ញុំ Excited តាំងតែងពីពេលងើបពីគេងមក and then ពួកយើង ready សម្រាប់ sound check យើងមានពេលវេលាសម្រាប់សម្រាក and yes tonight it’s gonna be lite។
Isabel : ខ្ញុំសុំសួរសំណួរមួយ ថាតើលោកគិតដល់អ្វីគេមុនគេ ពេលដែលដឹងថាលោកនឹងមក Rolling Loud Thailand?
វណ្ណដា : I’m gonna say ខ្ញុំគិតថាវាជាក្ដីស្រមៃមួយដែលក្លាយជាការពិត ហើយឥឡូវហ្នឹងខ្ញុំកំពុងតែរស់នៅក្នុងក្ដីស្រមៃមួយហ្នឹង។ So វានឹកស្មានមិនដល់មែនហ្នឹង ប៉ុន្តែវាជាការពិត!
Isabel : វណ្ណដា លោកគឺជាសិល្បករកម្ពុជាដ៏ល្បីល្បាញ។ តើការធ្វើជាសិល្បករតំណាងកម្ពុជាមកកាន់ឆាកតន្ត្រីលំដាប់ពិភពលោកដូច Rolling Loud ដែលជាមហោស្រពតន្ត្រីហ៊ីបហប់ដ៏ធំមួយនៅសហរដ្ឋអាមេរិកនេះ វាមានអត្ថន័យបែបណាដែរចំពោះរូបលោក? តើលោកមានក្ដីសង្ឃឹមយ៉ាងណាដែរក្នុងការប្រើប្រាស់ឱកាសនេះដើម្បីបង្ហាញវប្បធម៌ និងតន្ត្រីកម្ពុជាទៅកាន់ពិភពលោក?
វណ្ណដា : Ok សម្រាប់ខ្ញុំ នេះគឺជា big opportunity មែនទែន។ Rolling Loud គឺជា the biggest concert ដែលខ្ញុំធ្លាប់ចូលរួម ហើយនេះក៏ជាបទពិសោធន៍ថ្មីមួយទៀតដែរ ដែលខ្ញុំបានយក culture ខ្មែរយើងមកដល់ Rolling Loud ហើយខ្ញុំនឹងពង្រីកវាបន្ថែមដូចដែលយើងមានមហិច្ចតាពីមុនមក។ So មានរឿងច្រើនដែលអត់ទាន់បានធ្វើ ហើយខ្ញុំចង់ធ្វើវាបន្ថែម។ ចឹងអ្វីដែលខ្ញុំចង់ឃើញគឺ ហ៊ីបហប់ នៅស្រុកខ្មែរធំជាងមុន។
Isabel : ឡូយណាស់! តន្ត្រីរបស់លោកលាយបញ្ចូលសូរ្យសៀងបែបខ្មែរ និង ហ៊ីបហប់បែបទំនើប។ តើអ្នកគិតយ៉ាងណាដែរចំពោះលក្ខណៈប្លែកពិសេសនៃចង្វាក់តន្ត្រីនេះប្រគំទៅកាន់ទស្សនិកជននៅប្រទេសថៃ ហើយថាតើលោករំពឹងថានឹងនាំការសម្ដែងបែបណាទៅកាន់ឆាកតន្ត្រី Rolling Loud។ សូមលោកប្រាប់ពីក្ដីរំពឹងរបស់លោកបន្តិចបានទេ ហើយបើអាចសូមបង្ហើបប្រាប់ពីបទដែលលោកគ្រោងនឹងច្រៀងថ្ងៃនេះផងដែរ។
វណ្ណដា : ខ្ញុំគិតថា They all are gonna go crazy សម្រាប់យប់នេះ ដោយសារតែខ្ញុំមានបង វណ្ណថាន ដែរ shout out the បងវណ្ណថាន and team។ ពួកយើងយកឧបករណ៍ភ្លេងខ្មែរមកជាអ្វីដែលគេអត់ដែលឮពីមុនមក ជាអ្វីដែលថ្មី ជាអ្វីដែលយើង represent ស្រុកយើងដែរ ហើយសម្រាប់ខ្ញុំគឺវាធំខ្លាំងមែនទែន ដែលខ្ញុំយកឧបករណ៍ជារបស់បុព្វបុរសយកមកស្ដែងនៅថ្ងៃនេះ។ ហើយ Yes ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងគាំទ្រ ហើយយប់នេះខ្ញុំនឹង perform ដូចជា បទ «Time to Rise», យើងមានបទដែលខ្ញុំទើបតែ release ជាមួយបង វណ្ណថាន បទ «កំលោះស្រុកខ្មែរ» យើងមានបទ «Hot Boy» យើងមាន «You’re Already Dead» យើងមានបទ OG BOBBY និង Eskimo សម្រាប់ចូលក្នុងបទ «Bong» ដូចគ្នា។
Isabel : Rolling Loud Thailand ប្រមូលផ្ដុំនូវសិល្បករសិល្បការិនីចម្រុះមកពីគ្រប់ទិសទីនៃពិភពលោក។ តើមានសិល្បករណាម្នាក់ ឬតន្ត្រីបែបណាជា ពិសេសដែលលោកចាប់អារម្មណ៍ចង់ទស្សនា។ លោកអាចបង្ហើបប្រាប់ពីតារាចម្រៀងដែលលោកទន្ទឹងរង់ចាំចង់ឃើញបានទេ?
វណ្ណដា : Sure, sure… ខ្ញុំចង់និយាយពី Top 1 របស់ខ្ញុំ ដែលខ្ញុំចង់ឃើញគឺ Lil Uzi Vert, that’s my man, Lil Uzi Vert, Cardi B, A$AP FERG ខ្ញុំឱ្យ Top 3 សម្រាប់ដែលខ្ញុំចង់ឃើញពួកគាត់។
Isabel : សំណួរចុងក្រោយ តើលោកគ្រោងនឹងផ្សារភ្ជាប់ជាមួយទស្សនិកជននៅទីនេះតាមរបៀបណា? យើងមានទស្សនិកជនមកពីគ្រប់ទិសទី ច្បាស់ណាស់មានថៃ មានម៉ាឡេស៊ីខ្លះ និងចិនផងដែរ។ ទីនេះគឺសម្រាប់មនុស្សគ្រប់គ្នាទាំងអស់។ ដូច្នេះថាតើអ្វីជាសាររបស់លោកចង់ផ្សព្វផ្សាយតាមរយៈតន្ត្រីទៅកាន់ទស្សនិកជនគ្រប់គ្នា?
វណ្ណដា : ខ្ញុំគិតថាអ្វីដែលខ្ញុំអាច connect ជាមួយ audience បានគឺ Music។ Music is like word wide language ដែលយើងអាច connect ជាមួយពួកគាត់បាន ហើយ yeah ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចបានជួប artists ថ្មីៗ ហើយយើងនឹង collaboration ជាមូយគ្នាបន្ទាប់ដូចជា Thai artists, Malaysian artists and yes ខ្ញុំសង្ឃឹមថា it’s going well.
Isabel : អូខេ អរគុណណាស់។ ចប់ប៉ុណ្ណឹងហើយ ហើយខ្ញុំសង្ឃឹមថា អ្នកនឹងទទួលបានពេលវេលាដ៏អស្ចារ្យ ហើយខ្ញុំពិតជាទន្ទឹងរង់ទស្សនាការសម្ដែងរបស់អ្នក។ អរគុណណាស់ បង វណ្ណដា។ រីករាយដែលបានជួប។ អរគុណ!