ស្វាមី តូតា បង្កើតការសង្ស័យរឿងស្គាល់សណ្ឋាគារផ្កាយ៥​ ច្បាស់ ទើបនាងជជីកសួររហូតចេញចម្លើយ

  • 2023-04-25 07:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃ្លាតឆ្ងាយពីអាជីពសម្ដែងបន្ដិច ប៉ុន្ដែតារាស្រីសម្រស់បាន ម៉ាក់ សែនសូនីតា ហៅតូតា នៅតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនចំពោះសកម្មភាពរស់នៅប្រចាំថ្ងៃរបស់នាង និងគ្រួសារ។ ថ្មីៗនេះ តូតា បានធ្វើដំណើរតាមឡានជាមួយស្វាមី ដោយបានបើកកាត់សណ្ឋាគារដ៏ប្រណីតមួយឈ្មោះ សាន់ &មូន ក្បែរមាត់ទន្លេ រួចស្វាមីក៏ធ្លោយមាត់ថា៖ “សណ្ឋាគារនេះបងធ្លាប់មកម្ដង”។

ស្វាមី និយាយត្រឹមប៉ុណ្ណេះ។ តូតា ក៏ចាប់ផ្ដើមទាញទូរស័ព្ទនិយាយបណ្ដើថតបណ្ដើនៅក្នុងឡាន ខណៈស្វាមីបើកឡានកំពុងកកស្ទះខ្លាំងក្បែរសណ្ឋាគារនោះ ដោយជជីកសួរស្វាមីម្ដងហើយម្ដងទៀតក្នុងន័យលេងសើចផងមែនផងថា៖ “តើធ្លាប់មកជាមួយមីណា?”។ ឆ្លើយយឺតពេក តូតា ក៏សួរសំណួរផ្ទាល់ខ្លួនវិញម្ដងថា៖ “ចុះបើអូននិយាយថាសណ្ឋាគារនេះ អូនធ្លាប់មកដែរ តើបងគិតម៉េច?”។

ភ្លាមៗនោះស្វាមីរបស់ តូតា ដែលកំពុងបើកឡានបណ្ដើរ ញញឹមបណ្ដើ ក៏ឆ្លើយតបយ៉ាងសុភាពថា “មនុស្សប្រុស និងស្រីមិនដូចគ្នាទេ ដោយលោកបញ្ជាក់ថា កាលលោកមកសណ្ឋាគារនេះ ដើម្បីទំនាក់ទំនង និងពិភាក្សារឿងការងារប៉ុណ្ណោះ៕

@dy9i88hbp1hn

♬ original sound - ហ្វេនតារានិងកូនតារាកម្ពុជា

ជិន សុភ័ក្ដ្រ