A8 អាច​នឹងក្លាយ​ជាឡានខ្លាំងបំផុតរបស់ Audi

  • 2023-04-25 07:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Audi ​កំពុង​រៀបចំ​អភិវឌ្ឍ​រថយន្តស៊ីដេន​ថ្មីរបស់ខ្លួន ដែលជាប្រភេទ​រថយន្ត​អគ្គិសនី គឺ Audi A8 ដែល​គ្រោង​នឹងដាក់លក់នៅលើទីផ្សារ​នាឆ្នាំ​ក្រោយ។ រថយន្ត​នេះ កំពុងតែត្រូវបាន​ធ្វើបដិវត្តរូបរាង អាគុយធំ ជាពិសេសគឺ​នឹង​បំពាក់​ម៉ាស៊ីន​ដ៏ខ្លាំង ជាង​រថយន្ត​ Audi ណាៗទាំងអស់។

Audi A8 បំពាក់អាគុយដល់ទំហំ 120គីឡូវាត់ម៉ោង​ឯណោះ ដែលអាច​ធ្វើដំណើរបាន​ដល់ ៧៥០គីឡូម៉ែត្រ​ រាល់ពេល​សាកពេញ​ម្តង។ បន្ថែមលើសនេះ វាក៏មាន​សមត្ថភាព​សាកថ្មបានលឿនផងដែរ ជាមួយកម្លាំងសាក ៨០០វ៉ុល។

វាជារថយន្ត Audi A8 ជំនាន់ទី៥ ត្រូវបានអភិវឌ្ឍ​លើគ្រោងឆ្អឹង Premium Platform Electric ដែល​ធ្វើឡើង​រួមគ្នា​ដោយ​ Audi និង Porsche។ គ្រោងឆ្អឹងនេះ នឹង​ជួយ​ឱ្យ​វា​ក្លាយ​ជារថយន្តស៊ីដេន​ដ៏ធំផងដែរ ដូចជា កម្ពស់​ពីបាតមកដី គម្លាតពីកង់មុខទៅកង់ក្រោយ និង​ប្រព័ន្ធ​ដំណើរការ​ប៉ុងរថយន្ត។

មកដល់ពេលនេះ មានតែ Audi RS e-tron GT ដែល​ជារថយន្ត​មានកម្លាំងម៉ាស៊ីន​ខ្លាំងបំផុត​របស់​ក្រុមហ៊ុននេះ ជាមួយកម្លាំង ៦៣៧សេះ ប៉ុន្តែសម្រាប់ Audi A8 វិញ អាចនឹងខ្លាំងលើសនេះទៀត ពោលគឺ​វានឹង​បំពាក់ម៉ូទ័រអគ្គិសនី២ ដែល​ផលិតបានកម្លាំងសរុប ៧១០សេះ​ឯណោះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី