ក្រុមហ៊ុន សែលកាត ទទួលបានពានរង្វាន់​ ក្រុមហ៊ុន​នវានុវត្តន៍សេវាកម្ម​ឌីជីថលល្អបំផុតពីទស្សនា​វដ្តី Global Brands Magazine

  • 2023-04-26 01:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក​មួយ​បានទទួលពាន​រង្វាន់ ​និងលិខិតសរសើរ​ដ៏មានកិត្យនុភាពជា​បន្ត​បន្ទាប់​​ ក្រោយ​ជោគជ័យលើ​សមិទ្ធិផល​ថ្មីមួយចំនួនរបស់​ខ្លួន។

នៅការចេញផ្សាយព័ត៌មានកន្លងមក នាយកប្រតិបត្តិរបស់​ សែលកាត លោក Simon Perkins មាន​ប្រសាសន៍ថា៖ «គំនិតផ្ដួចផ្ដើមរបស់​យើង​​លើក​ការផ្ដោតឡើង​ជាថ្មីលើគ្រឹះនៃអ្វីដែលយើងធ្វើ ពោលគឺ​ភ្ជាប់​​ទំនាក់ទំនងមនុស្ស​ ស្នូល​នៃការងារនោះគឺបណ្ដាញរបស់​យើង​​ ធ្វើឱ្យបា្រកដថា​អាជីវកម្ម​នឹង​បន្តរីកចម្រើន​ទាំងសមត្ថភាព និង​តម្រូវការ​របស់​អតិថិជន​របស់​យើង​ និងបង្ហាញពីតម្រូវការ​នៃអនាគត​ឌីជីថល​របស់​​ប្រទេស​កម្ពុជា​»។

ក្នុងរយៈពេលប៉ុន្មាន​ខែកន្លងមកនេះ​ សែលកាត បានបើកដំណើរការ​នវានុវត្តន៍នៃ​ផលិ​ផល​ និង​សេវាកម្ម​ ដែលដើរទន្ទឹម​គ្នា​ជាមួយនឹង​គំនិតផ្តួចផ្ដើម​ពង្រឹងបណ្ដាញ​។ ទាំងនេះគឺជាផ្នែក​មួយ​នៃយុទ្ធសាស្ត្រ​​ក្នុងការ​ជម្រុញ​ភាពរីកចម្រើន​របស់​អាជីវកម្ម​តាមរយៈបណ្ដាញដ៏ល្អឥតខ្ចោះ​ ខណៈពេលដែល​ផ្ដល់ជូនអតិថិជន​របស់​ខ្លួន​នូវ​ការរស់​នៅបែបឌីជីថល​។

ជ័យលាភីច្រុងក្រោយ​បង្អស់ទើបតែត្រូវបានប្រកាស ផ្ដល់ចេញពីទស្សនាវដ្តី Global Brands Magazineដែល​បាន​ផ្ដល់​នាម​ឱ្យ​ សែលកាត ជា «ក្រុមហ៊ុននវានុវត្តន៍​សេវាកម្ម​ឌីជីថល​ល្អបំផុតរបស់​ប្រទេស​កម្ពុជាឬ Cambodia’s Best Digital Services Innovator» ក្រោយពីបាន​ណែនាំសេវាកម្ម​របស់​ខ្លួន​ដើម្បីបង្កើន​ការតភ្ជាប់​ តន្រ្តី និង​បទពិសោធន៍​ហ្គេម របស់​អតិថិជន។

ឧស្សាហកម្មទូរគមនាគមន៍របស់​ប្រទេសកម្ពុជា​គឺមានភាពប្រកួតប្រជែង ចំណែកឯ​នវានុវត្តន៍​ផលិតផល​អាច​មាន​ចន្លោះខ្វះខាត។ សមត្ថភាពរបស់​ សែល​កាត ក្នុង​ការ​បើកដំណើរការ​ផលិតផល​ដំបូងទៅកាន់​ទី​ផ្សារគឺជា​សមិទ្ធផលមួយ។ ផលិតផលទាំងនេះ​ទទួលស្គាល់​នូវឱកាសថ្មី​ដោយដោះស្រាយនូវ​តម្រូវ​ការ​ដែល​មិនត្រូវបាន​បំពេញ​នៅក្នុង​ផ្នែកជាក់​លាក់​ទាំងឡាយ ធ្វើ​ឱ្យ​សេវាកម្ម​​ក្រុមហ៊ុនទូរគមនាគមន៍កាន់​តែ​​រួម​​បញ្ចូល និង​នាំយក​នូវវិធីថ្មី​ដើម្បីធ្វើឱ្យការរស់នៅកាន់តែមានភាពប្រសើរឡើង។

ទាំងនេះហើយគឺជា​ផ្នែក​មួយនៃលក្ខណៈសម្បត្តិទាំងឡាយ​ដែល​នាំឱ្យ សែល​កាត ត្រូវបាន​ផ្ដល់​ពានដោយ​ទស្សនាវដ្តី​ Global Brands Magazine ក្នុង​នាម​ជា « ក្រុមហ៊ុននវានុវត្តន៍​សេវាកម្ម​ឌីជីថល​ល្អបំផុតរបស់​ប្រទេស​កម្ពុជា ឬ Cambodia’s Best Digital Services Innovator»។

សម្រាប់បញ្ជីពានរង្វាន់ពេញលេញ សូមចូលទៅកាន់​៖ https://www.globalbrandsmagazine.com/award-winners-2023/

Global Brand Awards គឺជា​ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលធ្វើឡើងដោយទស្សាវដ្តី Global Brands Magazine (GBM) ដែលជាការបោះផ្សាយអន្តរជាតិ​មួយ មានទីស្នាក់ការនៅ​ចក្រភពអង់គ្លេស។ ​គោល​បំណងនៃពានរង្វាន់​នេះ​គឺធ្វើឡើងដើម្បីទទួលស្គាល់​ម៉ាកយីហោ​សកលដែល​សម្រេចបាន​នូវ​ភាព​ល្អឥតខ្ចោះ​ក្នុងការអនុវត្ត​នៅទូទាំងវិស័យ​ទាំងឡាយ​ ព្រមទាំង​ធ្វើឡើងដើម្បី​បង្កើតការដឹងឮដល់​ក្រុមគោល​ដៅក្នុងទីផ្សារ​តាមរយៈ​វេទិកាដែល​ទទួលស្គាល់​សមិទ្ធផលរបស់​ពួកគេ។

អំពី សែលកាត

សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញចែកចាយដ៏ធំទូលាយ។

ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួល និងកសាងសហគមន៍ហ្គេម និងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។

សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់ និងសកលលោក។

អំពី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។ ក្រុមហ៊ុនរ៉ូយាល់គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និង ការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរ និងកសិកម្ម៕

អត្ថបទថ្មី