ការបើកដំណើរការនវានុវត្តន៍របស់​ សែលកាត ជួយឱ្យអតិថិជន​មាន​​របៀ​បរស់​នៅឌីជីថល​

  • 2023-04-27 01:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នវានុវត្តន៍​របស់​ក្រុមហ៊ុន​បានរួមចំណែក​យ៉ាងសំខាន់​បំផុត​ដល់​ក្រុមហ៊ុន​ដែល​ទទួលបាន​ប្រាក់​ចំណេញ​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំកន្លងមកនេះ។

ឆ្នាំ២០២២ គឺជាឆ្នាំ​ដ៏អស្ចារ្យ​មួយសម្រាប់​ ក្រុមហ៊ុន ខេម ជ្ជីអេសអេម​ ដែល​ត្រូវបាន​ស្គាល់ថា សែលកាត ខណៈពេលដែល​ក្រុម​ហ៊ុនបានប្រារព្ធខួបទី២៥ឆ្នាំរបស់​ខ្លួន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ​ធ្វើឱ្យ សែលកាត​ គោរពដល់​ប្រវត្តិ​ដ៏​យូរលង់​របស់ខ្លួន​តាំងពីដើមឡើយ​ ដោយសម្គាល់​នៅឆ្នាំនេះ​​ជាមួយនឹងការចាប់​ផ្ដើមនូវ​នវានុវត្តន៍ជាច្រើន​ រួមមានដូចជាដំណើរការគម្រោង Time To Rise ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធផលហិរញ្ញវត្ថុរបស់ សែលកាត នៅឆ្នាំ២០២២។

ចក្ខុវិស័យរបស់​ក្រុមហ៊ុនគឺ​ដើម្បីក្លាយជា​អ្នកផ្ដល់លទ្ធភាព​ដល់​ការរស់នៅបែបឌីជីថល​ដល់​អតិថិជន​ ​ ហើយ​នវានុវត្តន៍ក្នុងឆ្នាំនេះគឺរួមបញ្ចូលទាំង​ការ​បើកដំណើរការគម្រោង​ Time To Rise ដែលជាគម្រោង​ទិន្នន័យ​សហការ​ជាមួយ​សិល្បករ​ដំបូងគេ​ ហើយណែនាំ​វេទិកាស្ដាប់តន្ត្រី​ជាសកល​ Spotify ដល់ប្រទេសកម្ពុជា។ គម្រោង​ Time To Rise ត្រូវបានបង្កើតឡើង​ដោយសហការជាមួយ​ទូតសុឆន្ទៈ​របស់​ក្រុមហ៊ុនគឺ លោក វណ្ណដា​ ហើយត្រូវបាន​បំផុស​គំនិតដោយ​ក្ដីប្រាថ្នា​នៃ​បទចម្រៀង​ល្បី​ជាប្រវត្តិសាស្ត្រ​របស់​គាត់​ដែល​មាន​ចំណងជើងដូចគ្នានេះ។

ផលិតផលទិន្នន័យនេះមាន​រួមបញ្ចូលគ្នាទាំង​នូវឥទ្ធិពល​របស់​ លោក វណ្ណដា​ និងបណ្ដាញដ៏ទូលំទូលា​យ​របស់​ សែលកាត និង​ការ​ឈាន​ទៅដល់​របស់​ Spotify ដើម្បីផ្ដល់​នូវការភ្ជាប់​ និងប្រើ​ប្រាស់​មាតិកា​ទាំងក្នុងស្រុក​និងបរទេស។ ក្រុម​ហ៊ុនបានលើកឡើងថា៖ «ការដាក់​ដំណើរការ Spotify នឹង​ធ្វើឱ្យមានភាពងាយស្រួល​សម្រាប់​​អ្នកគ្រប់​គ្នាក្នុង​ការ​ប្រើប្រាស់​វេទិការក្នុងប្រទេស​ ពង្រឹង​របៀបរស់​នៅ​បែបឌីជីថល​របស់​ពួកគេ​ បំផុសគំនិត​អ្នក​មាន​ទេពកោសល្យ​ជំនាន់​ថ្មី ព្រមទាំង​នាំទៅរកឱកាសនិងការអភិវឌ្ឍថ្មីៗ​នៅក្នុង​ឧស្សាហកម្ម​តន្ត្រី​របស់​កម្ពុជា»។

ក្រុមហ៊ុន សែលកាត បានលើកឡើងថា៖ «ជាមួយនឹងគម្រោង Time To Rise សែលកាតបានកំណត់ឡើងវិញ​នូវការចូលរួមរបស់​​ទូតសុឆន្ទៈរបស់​ខ្លួន​ដើម្បីផ្ដល់​នូវ​លក្ខណៈវិនិច្ឆ័យ​ថ្មីដែល​​អ្នក​ប្រើប្រាស់​វាយ ​តម្លៃ​ផលិតផល»។

សែលកាត​ ក៏បាន​ណែនាំនូវគម្រោង​ Updated Playgame Unlimited ដែល​ជា​គម្រោងជាក់​លាក់មួយ​ដែល​ផ្ដល់នូវ​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​លើ​កម្មវិធី​ហ្គេម​ល្បីៗជាច្រើន​ក្នុងប្រទេសកម្ពុជា​ ហើយកម្មវិធី​ Playgame Cloud គឺជាកម្មវិធី​សេវាកម្មហ្គេម​ Clould ដំបូងគេបង្អស់​របស់​កម្ពុជា។

នៅក្នុងទីផ្សារប្រកួតប្រជែង​ដែលផ្ដល់​នូវកញ្ចប់​​ទូរគមនាគមន៍​ជាច្រើនដែល​កំណត់​ដោយ​​ប្រាក់​ដុល្លារ​របស់​ពួកគេ ប្រតិបត្តិករ​អាច​ជ្រើ​ស​យក​ការផ្ដោត​លើ​ហ្គេម​​លេខ ឬ​គិតចេញពីប្រអប់​ដើម្បីបង្កើត​ការផ្លាស់​ប្ដូរ​​គំរូមួយ។ សែលកាត​ បាន​ឈានមុខគេ​ក្នុងវិស័យនេះ​ក្នុងដំណើរការ​​ផលិតផល​ទូរគមនាគមន៍ប្រកប​ដោយ​នវានុវត្តន៍​ដែល​រួមចំណែក​យ៉ាងសំខាន់​ដល់​ភាពជោគជ័យ​របស់​ខ្លួន។

ហេតុដូចនេះហើយ​​ សែលកាត ត្រូវបានទទួលស្គាល់​ដោយ Asian Telecom Awards ក្នុងនាម​ជាអ្នកឈ្នះ​នៃពានរង្វាន់​ «ប្រតិបត្តិករ​ទូរស័ព្ទចល័តប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា​ ឬ Mobile Operator of the Year - Cambodia » និងពានរង្វាន់​ «នវានុវត្តន៍ឌីជីថលប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា ឬ Digital Initiative of the Year - Cambodia»។

កម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពនេះ​ទទួលស្គាល់​នូវ​សមិទ្ធផល​ និងគំនិតផ្ដួចផ្ដើម​ដ៏អស្ចារ្យ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខគេ​របស់​អាស៊ី​ ក៏ដូចជា​ក្រុម​ហ៊ុនដែល​មានភាពលេចធ្លោ​ និងអាចស្វែងរក​ផ្លូវ​របស់​ពួកគេ​ឆ្លងកាត់​ការប្រកួតប្រជែង​ទីផ្សារ​ផ្សេង ខណៈពេល​ដែល​ផ្ដល់នូវ​ផលិតផល​ និងសេវាកម្ម​ដែល​ពាក់​ព័ន្ធ​​និងឈ្នះរង្វាន់​ទៅកាន់​អតិថិជនរបស់​ពួកគេ។

អំពី សែលកាត

សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញចែកចាយដ៏ធំទូលាយ។

ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួល និងកសាងសហគមន៍ហ្គេម និងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។

សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់ និងសកលលោក។

អំពី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។ ក្រុមហ៊ុនរ៉ូយាល់គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និង ការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរ និងកសិកម្ម៕

អត្ថបទថ្មី