តារាល្បីៗ និងអតិថិជន KLASSY WATCHES បង្ហាញខ្លួនក្នុងកម្មវិធី POP-UP EVENT នាឡិកា D1 MILANO
- 2023-05-02 12:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗ និងអតិថិជន KLASSY WATCHES បង្ហាញខ្លួនក្នុងកម្មវិធី POP-UP EVENT នាឡិកា D1 MILANO
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ នេះក្រុមហ៊ុន Klassy Watches បានរៀបចំព្រឹត្តិការណ៍ Pop-up Event មួយដែលមាន ឈ្មោះថា “I’M NOT A WATCH” ហើយកម្មវិធីនេះផងដែលបានធ្វើឡើងនៅ Koi Thé Reach Theany.
“I’M NOT A WATCH” គឺជាព្រឹត្តិការណ៍ដែលបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយ និងប្រូម៉ូតខូលិចសិនថ្មីរបស់នាឡិកាដៃម៉ាក D1 MILANO។ នៅក្នុងព្រឹត្តិការណ៍នេះក៏មានការចូលរួមពី តារាកត្តិយសរបស់យើង កញ្ញា Cha Cha និងបុគ្គលល្បីៗជាច្រើនរូបទៀតព្រមទាំងថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន Klassy Watches។ មិនត្រឹមតែប៉ុននោះក៏មានការចូលរួមយ៉ាងច្រើនកុះករពីអតិថិជន របស់ Klassy Watches ផងដែរ ហើយអ្នកដែលបានចូលរួមក៏មានឱកាសឈ្នះរង្វាន់នាឡិកា ដៃម៉ាក D1 MILANO ចំនួន ៣ គ្រឿង និងទទួលបានកាដូដ៏មានតម្លៃពី Klassy Watches ថែមទៀតផង។
គួរបញ្ជាក់ផងដែរថានៅដើមឆ្នាំ២០២៣ ឆមាសទី១នេះ D1 MILANO បានបង្ហាញខូលិកសិនថ្មីរបស់ខ្លួនតាមរយៈយុទ្ធនាការច្នៃប្រឌិត “I’M NOT A WATCH” ដែលវាជានិមិត្តរូបប្រ៊េនតំណាងឱ្យចំណុចរវាងអតីតកាល និងអនាគត ដោយរំលេចនូវភាពក្លាសិក និងសហសម័យដ៏រុងរឿង ដោយផ្ដោតលើគំនិត និងទស្សនវិជ្ជានៅពីក្រោយអ្នកផលិតនាឡិកាល្បីៗ ក៏ដូចជាសិល្បៈវប្បធម៌នៃការផលិតរបស់ពួកគេផងដែរ។ ហើយខូលិកសិនថ្មី នីមួយៗទទួលបាន ចំណាប់អារម្មណ៏យ៉ាងខ្លាំងពីអតិថិជនរបស់យើង ជាពិសេសខូលិកសិនថ្មី SQUARE 404 ហើយនិង POLYCHRONO។
D1 MILANO នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត តាមរយៈសារពីសហគមន៍ ទូតសុឆន្ទៈ ភាពច្នៃ ប្រឌិត និងការបង្កប់រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ ដើម្បីគាំទ្រខូលិកសិននេះឱ្យកាន់តែប្រណីត និងទាន់សម័យ។ ទស្សនៈដ៏មុតមាំរបស់អ៊ីតាលីចំពោះពិភពលោក របៀបរបបរស់នៅរបស់ប្រទេស មួយវិវត្តក្នុងពិភព នៃការរចនា ភាពច្នៃប្រឌិត និងរចនាប័ទ្ម។
ចំពោះម៉ាកនាឡិកា D1 MILANO មានប្រភពដើមមកពីប្រទេសអ៉ីតាលី ហើយកំពុងចរាចរនៅ 156 ប្រទេស និងមានលក់ក្នុងហាងជាង ៦០០ហាង។ នាឡិកាម៉ាក D1 MILANO ត្រូវបានរចនាម៉ូតយ៉ាងល្អ ឥតខ្ចោះដោយផ្តោតសំខាន់លើសម្ភារៈដែលមានគុណភាព ខ្ពស់បំផុតតាមរយៈការយកចិត្តទុកដាក់ យ៉ាងល្អិតល្អន់ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍការបញ្ចប់ដោយភ្ជាប់ជាមួយនឹងអត្ថន័យបង្កប់ក្នុងការរចនា ម៉ូតនីមួយៗ។
សូមបញ្ជាក់ថា KLASSY WATCHES គឺជាហាងនាឡិកាចម្រុះម៉ាកដែលបាននាំចូលម៉ាកល្បីៗដូចជា៖ D1 MILANO ពីប្រទេសអ៉ីតាលី, ZINVO និង MSTR ពីសហរដ្ឋអាមេរិក, CORNICHE ពីស៊ុយអែត, ELECTRICIANZ ពីប្រទេសស្វីស, REC WATCHES ពីដាណឺម៉ាក, VILHELM ពីសិង្ហបុរី ។ល។ ចំពោះទីតាំងរបស់ហាងនាឡិកា KLASSY WATCHES គឺស្ថិតនៅផ្ទះលេខ៤៥E0 បណ្តោយផ្លូវ២៤០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងសាខាមួយទៀតក្នុងផ្សាទំនើប AEON មានជ័យ (AEON 3) ជាន់ទី១។