សហព័ន្ធ​ទោចក្រយាន៖​ ប្រារព្ធ​កម្មវិធី​ Cycling For All​ ជា​ថ្មី​អបអរ​ការ​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​២០២៣​

  • 2023-05-04 07:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​ ជា​ការ​អបអរ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ និង​ការ​ដង្ហែ​ព្រះ​អគ្គិជ័យ​កីឡា​ផង​នោះ​ ក្រុម​កីឡាករ​ កីឡា​ការិនី​ទោចក្រយាន​បាន​ប្រារព្ធ​កម្មវិធី​ Cycling For All​ ជា​ថ្មី​ដែល​ជា​ការ​ជិះកង់​អម​ដំណើរ​ជុំ​វិញ​បឹងទន្លេសាប​រហូត​ឆ្ពោះ​ទៅ​ដល់​ភ្នំពេញ។​

រូបភាពផ្ដល់ជូន

លោក​ នូ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ Cycling For All​ នេះ​គឺ​បាន​ធ្វើ​ចំនួន​២ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​ ២០២១​ និង​ ២០២២​ កន្លង​ទៅ​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែប។​ ដោយ​ឡែក​សម្រាប់​ឆ្នាំ​២០២៣​ នេះ​គឺ​ធ្វើ​ឡើង​ជុំ​វិញ​បឹង​ទន្លេសាប​តែ​ម្ដង។​

រូបភាពផ្ដល់ជូន

ចំពោះ​ថ្ងៃ​ទី៣-៤​ ខែ​ឧសភា​ ២០២៣​ នេះ​គឺ​កីឡាករ​ កីឡា​ការិនី​ទោចក្រយាន​ក៏​បាន​ចូលរួម​ជិះ​អបអរ​ជា​មួយ​ការ​ដង្ហែ​ព្រះអគ្គិ​កីឡា​ផង​ដែរ​ដោយ​ចេញ​ពី​សៀមរាប​ ចូល​កំពង់ធំ​ កំពង់ចាម​ រួច​បន្ត​ទៅ​រាជធានីភ្នំពេញ។​

រូបភាពផ្ដល់ជូន

Cycling For All​ នេះ​ផង​ដែរ​ក៏​ជា​ផ្សព្វផ្សាយ​អំពី​កីឡា​ទោចក្រយាន​ក៏​ដូច​ជា​ការ​បណ្ដុះ​ទឹកចិត្ត​អ្នក​ស្រឡាញ់​ការ​ជិះ​កង់​ឲ្យ​កាន់​តែ​ច្រើន​ និង​បាន​ចូលរួម​ព្រឹត្តិការណ៍​របស់​សង្គម​នានា​បាន​កម្សាន្ត​សប្បាយ៕​

អត្ថបទ៖ នួន ស៊ីណា​