Pogba រង​របួស​ទៀត ក្រោយ​ជាប់​ក្នុង​ជម្រើស​ដំបូង​លើក​ទី១ ក្នុង​រយៈពេល ១ឆ្នាំ

  • 2023-05-15 11:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បារាំង Paul Pogba រង​របួស​ទៀត​ហើយ បន្ទាប់​ពី​ចូល​លេង​បាន ២៤នាទី​ក្នុង​ប្រកួត​ ដែល​ខ្លួន​ជាប់​ជា​ជម្រើស​ដំបូង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍ Juventus លេង​ប៉ះ​នឹង​ក្លឹប Cremonese ក្នុង​ក្របខ័ណ្ឌ Serie A ដោយ​ក្លឹប​សេះបង្កង់​ឈ្នះ ២ ទល់​នឹង​ ០។

Pogba ខកខាន​ជាប់​ជា​ជម្រើស​ ១១នាក់​ដំបូង​តាំង​ពី​ឆ្នាំ២០២២មក ពោល​គឺ​ក្នុង​ប្រកួត​រវាង​ក្លឹប Manchester United ប៉ះ​នឹង​ Liverpool កាល​ពី​ខែ​មេសា ឆ្នាំ​មុន។

កីឡាករ​រូប​នេះ​បាន​ផ្លាស់​មក​កាន់​ Juventus កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន។ យ៉ាង​ណា​មិញ ខ្សែ​បម្រើ​បារាំង​វ័យ ៣០ឆ្នាំ​រូប​នេះ​មាន​សំណាង​មិន​សូវ​ល្អ​សោះ ដោយសារ​តែ​ងាកៗ​របួស៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី