ធ្លាប់ជាជើងខ្លាំងលេខ១ ខាងនាំចេញផ្លែស្រកានាគទៅពិភពលោក ឥឡូវវៀតណាមទំនងរក្សាតំណែងនេះមិនបានទៀតទេ

  • 2023-05-18 08:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុននាំចេញផ្លែស្រកានាគរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងប្រឈមវេលាដ៏លំបាកមួយទៀត ខណៈដែលប្រទេសជាច្រើនបាននាំគ្នាដាំផ្លែឈើនេះ និងធ្វើឱ្យទីផ្សារអន្តរជាតិរឹតតែមានការប្រកួតប្រជែងកាន់តែខ្លាំង។

យោងតាមអគ្គនាយកដ្ឋានគយ ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះចាប់តាំងពីឆ្នាំ 2019 មក។ នៅឆ្នាំ 2021 និង 2022 វាមិនបានធ្វើបញ្ជីមុខទំនិញនាំចេញមួយនេះ ឈានដល់កម្រិតតម្លៃខ្ទង់ពានលានដុល្លារឡើយ។

តាមពិតទៅ ការនាំចេញផ្លែស្រកានាគកាលពីឆ្នាំមុន មានតម្លៃត្រឹមតែ 632 លានដុល្លារប៉ុណ្ណោះ ដោយធ្លាក់ចុះ រហូត 39% បើធៀបនឹងឆ្នាំ 2021 និងធ្លាក់ចុះ 49% ពីកម្រិតកំពូលនៃការនាំចេញផ្លែឈើនេះក្នុងឆ្នាំ 2019 របស់ប្រទេសវៀតណាម។

ក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ ការនាំចេញមានតម្លៃត្រឹមតែ ១០៦ លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២៦,៩ ភាគរយធៀបនឹងឆ្នាំមុន។ វៀតណាមធ្លាប់មានចំណែក 80-90% នៃការនាំចេញទូទាំងពិភពលោកកាលពីអតីតកាល ប៉ុន្តែជាមួយនឹងប្រទេសជាច្រើនដទៃទៀតចាប់ផ្តើមរីកចម្រើនផ្នែកកសិកម្ម និងនាំចេញផ្លែស្រកានាគ ការប្រកួតប្រជែងកាន់តែខ្លាំងក្លា ដែលបណ្តាលឱ្យចំណែកនាំចេញរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង។

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ ទារិកា

អត្ថបទថ្មី