រក​ឃើញ​ក្រុម៣ដែល​ប៉ះកម្ពុជា នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2024 ហើយ

  • 2023-05-25 08:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៥ ខែឧសភា​នេះ សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីបអាស៊ី បាន​ធ្វើការចាប់ឆ្នោត​ជ្រើស​រើស​ក្រុម​ក្នុង​វគ្គចែកពូល​សម្រាប់​ការប្រកួត​ក្នុងវគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Asian Cup 2024។

ក្នុងវគ្គជម្រុះនេះ ចែកចេញជា ១១ពូល ដោយ១ពូលមាន៤ក្រុម លើកលែងតែពូល K ដែលមាន៣ក្រុមប៉ុណ្ណោះ។ ដោយឡែកកម្ពុជា ស្ថិតនៅពូល J ជាមួយ​ អារ៉ាប៊ី សាអ៊ូឌីត លីបង់ និង​ម៉ុងហ្គោលី។

សូមមើលតារាងខាងក្រោម៖

ការប្រកួតវគ្គជម្រុះតាមពូលនេះ នឹងធ្វើឡើង​ពីថ្ងៃទី ៤ ដល់ ១២ ខែកញ្ញា ឆ្នាំ​២០២៣។ ក្រុមដែលឈរលេខ១ ក្នុងពូល និងលេខ២ ល្អបំផុត​ចំនួន ៤ក្រុម នឹង​មានឱកាស​​ឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ​ពានរង្វាន់នេះ ធ្វើឡើងនៅប្រទេសកាតា ពីថ្ងៃទី១៥ មេសា ដល់ ៣ ឧសភា ឆ្នាំ​២០២៤៕

អត្ថបទ៖ សំភី