ក្រុមហ៊ុនអឺបេនលែនស្វាគមន៍ម្ចាស់គេហដ្ឋានថ្មីគម្រោងបុរីចន្ទគីរី

  • 2023-05-29 08:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន មានមោទនភាពក្នុងការចាប់ផ្តើមប្រគល់ផ្ទះដល់ម្ចាស់លំនៅឋាននៃគម្រោងបុរីចន្ទគីរី កាលពីព្រឹកថ្ងៃ 28 ខែ ឧសភា ឆ្នាំ 2023 កន្លងមកនេះ ប្រកបដោយភាពរីករាយ និងទំនុកចិត្តក្នុងការស្វាគមន៍ម្ចាស់លំនៅឋានទាំងអស់ បោះជំហានចូលមកកាន់ការរស់នៅកាន់​តែ​ប្រសើរជាងមុន។

ក្រុមការងារបុរីចន្ទគីរីប្រគល់សោរជូនម្ចាស់ផ្ទះ

ជាង 4ឆ្នាំក្រោយពីការសិក្សាស្រាវជ្រាវដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និង តម្រូវការអ្នករស់នៅក្នុងទីក្រុង ភ្នំពេញប្រាថា្នចង់បាន ក្រុមហ៊ុន អឺបេនលែន បានបញ្ចប់ការអភិវឌ្ឍបុរីចន្ទគីរី ប្លុកដំបូង ហើយចាប់ផ្តើម ប្រគល់ផ្ទះជូនម្ចាស់លំនៅឋានជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំនេះ។ ជាមួយនឹងស្នាមញញឹមក្នុងពេល ត្រួតពិនិត្យផ្ទះ និង គ្រឿងបរិក្ខារផ្សេងៗនៅក្នុងគេហដ្ឋាន ម្ចាស់ផ្ទះព្រមទាំងក្រុមគ្រួសារត្រៀមខ្លួនរួចជា ស្រេចក្នុងការចូលមករស់នៅផ្ទះថ្មី ក្នុងពេលឆាប់ៗនេះ។ បុរីចន្ទគីរី ជាគម្រោងមួយដែលត្រូវបានទទួលស្គាល់ ទៅលើគុណភាពទាំងការរចនា សំណង់ផ្ទះ​ និងបានឈ្នះពានរង្វាន់ជាច្រើនផងដែរ។

ម្ចាស់គេហដ្ឋានធ្វើការត្រួតពិនិត្យគេហដ្ឋានថ្មី

ជាមួយនឹងភាពជោគជ័យជាង 10 ឆ្នាំក្នុងវិស័យ អចលនទ្រព្យ អភិវឌ្ឍគម្រោង បុរី ខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើប សណ្ឋាគារ និងផ្ទះអាជីវកម្ម ក្រុមហ៊ុន អឺបេនលែន មានចក្ខុវិស័យចម្បងមួយក្នុងការបង្កើតទីកន្លែង ដែលអាចឲ្យមនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ជាពិសេសការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងការបង្កើតទីកន្លែង ដែលផ្តល់ផលប្រយោជន៍ដល់ សហគមន៍ទាំងមូលផងដែរ។

រូបថតពីលើអាកាសនៃបុរីចន្ទគីរី
ផ្ទះវីឡាកូនកាត់ល្អរបស់បុរីចន្ទគីរី

បុរីចន្ទគីរី ជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនអឺបេនលែន ដោយបានរចនាឡើងជាសហគមន៍ ដែលហ៊ុមព័ទ្ធដោយសួនធម្មជាតិ ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ជាតំបន់អំណោយផល ក្នុងការរស់នៅនាពេលបច្ចុប្បន្នប្រកបដោយឯកជនភាព និងជួ យ បង្កើន គុណភាពនៃការរស់នៅប្រចាំថ្ងៃ ។ មិនតែប៉ុណ្ណោះ គម្រោងនេះស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់ ក្នុងការទាញយកផលចំណេញ ត្រឡប់មកវិញយ៉ាងឆាប់រហ័យ សម្រាប់ការរវិនិយោគផងដែរ។

ជាមួយនឹងភាពជោគជ័យនៃការលក់សម្រេចបានជាង 85%នៃគម្រោងដំបូងបុរី ចន្ទគីរី ក្រុមហ៊ុនអឺបេនលែននឹងសម្ពោធបើកលក់ជាផ្លូវការនូវ បុរីចន្ទគីរី គម្រោងទី2 នៅពីថ្ងៃទី03 ខែ មិថុនា ឆាប់ៗខាងមុខនេះហើយ។ សូម អញ្ជើញលោកអ្នកមកចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ និង ទទួលបានឱកាសក្នុងការជ្រើសរើសផ្ទះ ទីតាំងល្អ បំផុតជាមួយនឹងការផ្តល់ជូនពិសេសពីបុរីចន្ទគីរី។

បុរីចន្ទគីរី គម្រោងទី2 ជាប្រភេទបុរី និងផ្ទះអាជីវកម្មថ្មីជាប់មាត់ទឹកនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ 500m ប៉ុណ្ណោះ ពីផ្លូវជាតិលេខ 2 និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។ គម្រោងទី2នេះ មានការរចនាយ៉ាងសម្រិតសម្រាំង ដើម្បីបង្កើនគុណភាពជីវិត និង ការរស់នៅក្នុង សហគមន៍មួយប្រកបដោយផាសុកភាព។ បុរីចន្ទគីរី គម្រោងទី2 ស័ក្តិសមបំផុតសម្រាប់លោកអ្នក ដែលត្រូវការរស់នៅបែបជីវិតក្នុងទីក្រុងផង និងការរស់នៅស្ងប់ស្ងាត់បែបសហគមន៍ផង។

រូបភាពតំណាងបុរីចន្ទគីរី និងផ្ទះអាជីវកម្ម

សម្រាប់ព័ត៌មានបន្ថែមអំពីអឺបេនលែន និងគម្រោងផ្សេងៗ សូមចូលទៅកាន់គេហទំព័ររបស់យើង និង ទំនាក់ទំនងលេខទូរស័ព្ទ ៖ 061 888 580 / 015 588 580 ។    អំពីក្រុមហ៊ុន អឺបេនលែន

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នងស្រុកខ្នាតធំ ISI Group ដែលត្រូវបានទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និងគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាទីតាំងសហគមន៏ធំថ្មី រួមមាន អគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មី ដែលជា ជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយក៏ជាការរួមចំណែកដល់ការលើកស្ទួយគុណភាព នៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។

អត្ថបទថ្មី