អ្នក​ច្នៃ​ម៉ូដ និង​គ្រូ​ម៉ូដែល Oliva Kong ត្រៀម Fashion ខ្មែរ ២០​ឈុត​ទៅ​បង្ហាញ​នៅ​វៀតណាម

  • 2023-06-07 02:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជោគជ័យ លើ​ការ​បង្ហាញ​ម៉ូដ​ទ្រង់​ទ្រាយ​ធំ​មួយ​កាល​ពី​ខែ​មុន ឥឡូវ​នេះ​អ្នកច្នៃម៉ូដ និង​គ្រូ​ម៉ូដែល លោក ម៉ែន សីហា ហៅ Oliva Kong ត្រៀម​ Fashion ខ្មែរ​ប្រមាណ ២០​ឈុត​ទៀត​យក​ទៅ​បង្ហាញ​នៅ​លើ​ឆាក​ក្នុង​ប្រទេស​វៀតណាម។

នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់ គូ្រម៉ូដែល​កំពុង​ពេញ​និយម​នៅ​កម្ពុជា​ដែល​បាន​សាង​ស្នាដៃ​ជា​ច្រើន​ដល់​វិស័យ Fashion នៅ​កម្ពុជា​នៅ​រយៈ​កាល​ចុង​ក្រោយ។ តាម​ការ​ជូន​ដំណឹង​របស់សាមី​ខ្លួន បាន​ឲ្យ​ដឹង​ថា Oliva Kong គ្រោង​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ឆ្ពោះ​កាន់​ប្រទេស​វៀតណាម​នៅ​រង្វង់​ដើម​ខែ​សីហា។

កម្មវិធី​បង្ហាញ​ម៉ូដ​ផ្លូវ​ការ គ្រោង​នឹង​ធ្វើ​នៅសារមន្ទីនៃទីក្រុង ហាណូយប្រទេសវៀតណាម នៅថ្ងៃទី០៥ខែសីហា។ តាម​គ្រូ​ម៉ូដែល​រូប​នេះ ប្រាប់​ថា ជុំវិញ​ Concept នៃ​កម្មវិធី​បង្ហាញ​ម៉ូដ​លក្ខខណៈ​អន្តរជាតិ​មួយ​នេះ គឺ​ប្រភេទ "ម៉ាក់កូនដើរជាគូនឹងគ្នា"។ លោក សីហា ឬ Oliva Kong នឹង​ធ្វើ​ជា​តំណាង​កម្ពុជា ទៅ​ចូល​រួម​កម្មវិធី​ខាង​លើ ដែល​លោក​ថា លោក​មាន​មោទនភាព​ណាស់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​រំភើប​ចិត្ត​ណាស់ដែលអាចយកសិល្ប: វប្បធម៌ អរិយធម៌ របស់កម្ពុជា នឹងធនធានម៉ូដែលរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ Collection របស់ខ្ញុំលើកនេះគឺមានចំនួន២០ឈុត ខ្ញុំបានស្នើម្ចាស់រៀបចំកម្មវិធីដោយយកម៉ូដែលខ្មែរ១០រូប ម៉ូដែលវៀតណាម១០រូប»។

លោក ម៉ែន សីហា ឬ Oliva Kong គឺ​ជា​គូ្រ​ម៉ូដែល​ល្បី​ឈ្មោះ​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា។ ថ្មី​ៗ​នេះ លោក​​ទើប​បាន​រៀប​ចំ​កម្មវិធី​បង្ហាញ​ម៉ូដ​ធំ​មួយ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​កម្ពុជា។ កេរ្តិ៍​ឈ្មោះ​លោក ក៏​សុះសាយ​ទៅ​ដល់​ប្រទេស​លោក​ខាង​លិច​ដែរ ដូច​ជា​ អ៊ីតាលី​ ជា​ដើម។

ចំណុច​គួរ​ចាប់​អារម្មណ៍ មិន​ត្រឹម​តែ​ទាក់​ចិត្ត​សិល្បករ​បច្ចុប្បន្ន សូម្បី​តែ​រៀម​ច្បង​អម្ពរ ទេវី ក៏​រំជួល​ចិត្ត​ចំពោះ​អ្វី​ដែល Oliva បាន​ធ្វើ​សម្រាប់​វិស័យ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​ផង​ដែរ៕

អត្ថបទថ្មី