សូ សាន ត្រូវបានមហាជនស្ងើចសរសើរ ក្រោយយកថវិកាផ្ទាល់ខ្លួន ៥០០០ដុល្លារ ជួសជុលស្ពានឈើមួយកន្លែង

  • 2023-06-07 07:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា សូ សាន ដែលជាម្ចាស់ក្រុមហ៊ុន SoSan Global Co.,Ltd និងជាសប្បុរសជនមួយរូប កំពុងទទួលបានការស្ងើចកោតសរសើរជាខ្លាំង ក្រោយបង្ហាញសកម្មភាពជួយសង្គមជាបន្តបន្ទាប់។ ក្រោយពីបានចំណាយថវិកាផ្ទាល់ខ្លួនទិញសម្ភារៈសិក្សាក្នុងវិទ្យាល័យមួយនៅខេត្តពោធិ៍សាត់ ថ្មីៗនេះកញ្ញាបានធ្វើឱ្យប្រជាជនក្នុងឃុំត្នោតជុំ សប្បាយរីករាយជាខ្លាំង ដោយកញ្ញា សូ សាន បានចំណាយថវិកាផ្ទាល់ខ្លួន រហូតដល់ទៅ៥០០០ដុល្លារ ជាការរួមចំណែកជួយសាងសង់ស្ពានមួយនៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានទទួលរងការខូចខាត ដោយសារគ្រោះធម្មជាតិ។

ប្រជាពលរដ្ឋម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ស្រីកែវ ពោធិ៍សាត់ បានសរសេរថ្លែងអំណរគុណដល់កញ្ញា សូ សាន យ៉ាងដូច្នេះថា “ក្នុងនាមខ្ញុំជាអ្នករស់នៅជិតស្ពាន ដែលគ្រោះធម្មជាតិឆក់យកបាត់ ឥលូវបានមីងស្អាត ជួយសាងសងវិញហើយ សប្បាយចិត្តណាស់។ សូមចូលរួមអបអរសាទរដល់អ្នកឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពោះមីង So San ដែលបានឧបត្ថម្ភប្រាក់ចំនួន 6800$ ដើម្បីធ្វើស្ពានក្នុងឃុំ 5000$ និង1800$ ជួយដល់សាលា១០មករាបឹងកន្តួត”។

គណនីហ្វេសប៊ុកដដែលនេះបន្ថែមថា “សូមអរគុណទឹកចិត្តមីងដែលជាអ្នកស្រុកក្រគរខេត្តពោធិ៍សាត់ ដែលធ្លាប់ឆ្លងកាត់ជីវិតលំបាកកំសត់ តែមកដល់ពេលនេះមីងទទួលបានភាពជោគជ័យលើកិច្ចការងារ ហើយនៅតែមិនភ្លេចភូមិកំណើត សូមឱ្យមានសុខភាពល្អ”។

ក្រៅពីជាសប្បុរសជន កញ្ញាគឺជាម្ចាស់ក្រុមហ៊ុន SoSan Global Co.,Ltd ដែលនាំចូលផលិផល Saffron ផ្តាច់មុខពីប្រទេសអារ៉ាប់ មកលក់នៅកម្ពុជា។ ម្ចាស់ក្រុមហ៊ុនរូបនេះក៏តែងតែមានវត្តមាន និងការងារជាច្រើនជាមួយថ្នាក់ដឹកនាំធំៗ ហើយក៏ជាអ្នកថតរូបដ៏មានស្នាដៃម្នាក់ក្នុងការថតរូបឱ្យថ្នាក់ដឹកនាំទៀតផង៕

ជិន សុភ័ក្ដ្រ