តារាប្រុស ៣ដួង មិនហ៊ានវិនិច្ឆ័យថាខុស ឬត្រូវក្នុងករណីលួចទំពាំងទេ តែបានផ្ដល់គំនិតគួរពិចារណា

  • 2023-06-09 10:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនមានតែអ្នកខេត្ដសៀមរាប និងពលរដ្ឋសាមញ្ញនោះទេ ដែលចាប់អារម្មណ៍ខ្លាំងលើករណីបុរសម្នាក់លួចទំពាំង និងម្ចាស់ចម្ការកាលពីពេលថ្មីៗនេះ សូម្បីតែអ្នកសិល្បៈមួយចំនួនក៏ឆ្លៀតនិយាយរឿងនេះដែរ។ ជាក់ស្ដែងតារាប្រុស ៣ដួង ក៏និយាយរឿងនេះដែរ ប៉ុន្ដែមិនបានវិនិច្ឆ័យថាភាគីណាមួយខុស ឬត្រូវនោះទេ ដោយគ្រាន់តែផ្ដល់តម្រុយឲ្យមហាជនជួយពិចារណារកភាពសមហេតុផល។

១/ ពិធីករ ប៉ែន ចំរ៉ុង បានបង្ហោះសារមួយទាំងព្រឹក ដោយភ្ជាប់រូបថតទំពាំងចំនួន ៣ដើម ហើយនិយាយដោយប្រយោលថា៖ “មិនគាំទ្រចោរទេ តែក៏មិនគាំទ្រឲ្យមានមនុស្សកំណាញ់ក្រៅតំរាពេកដែរ”។

២/ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា។ លោកក៏បានបញ្ចេញសារមួយយ៉ាងខ្លីនៅរសៀលថ្ងៃទី៩ ខែមិថុនា នេះដែរ ប៉ុន្ដែលោកហាក់មិនពេញចិត្ដនឹងសម្ដីរបស់ម្ចាស់ចម្ការតាមរយៈវីដេអូដែលបានបង្ហោះនោះឡើយ ដោយលោកហៅម្ចាស់ចម្ការថា “យាយព្រឹក” ដែលជាតួអង្គស្ដ្រីម្នាក់នៅក្នុងខ្សែភាពយន្ដថៃ គឺជាមនុស្សកំណាញ់ស្វិត ហើយមានចិត្ដសាហាវចំពោះអ្នកស្រុកភូមិ។

លោកបានចោទជាសំនួរដល់អ្នកគាំទ្រ ដើម្បីពិចារណាថា៖ “រវាងយាយព្រឹក និងចោរ តើអ្នកយល់យ៉ាងណា? សូមធ្វើជាអ្នកអានComment ម្ដង”។

៣/ តារាចម្រៀង វេហាស៍ និយាយថា លួចរបស់គេ គឺខុស តែមុខចោរកម្សត់ពេក ក៏ក្លាយជាជនរងគ្រោះ។ ចំណែកម្ចាស់ទំពាំង ឬអ្នកដែលត្រូវបានគេលួចរបស់នោះ ដោយសារខឹងពេក ក៏និយាយប៉្រាវៗ មិនបានគិតវែងឆ្ងាយ ក៏ក្លាយទៅជាជនអាក្រកក្នុងភ្នែកមហាជនទៅវិញ។

សូមរំលឹកថា ករណីលួចទំពាំងនេះ បានល្បីខ្ទរខ្ទាពេញបណ្ដាញសង្គម ដោយពីបុរសម្នាក់លូនចូលក្នុងរបងគេ ហើយលួចកាច់ទំពាំងគេចំនួន ៤ដើម នៅខេត្ដសៀមរាប។ បុរសម្នាក់នោះ បម្រុងនឹងស្លហូបជុំគ្រួសារ ប៉ុន្ដែកំពុងតែចិតទំពាំងបប្រុងនឹងដាក់ស្លហើយ ស្រាប់តែម្ចាស់គេមកទាន់ ស្រែកផ្អើលឆោឡោ រហូតម្ចាស់ទំពាំងប្រើពាក្យអសុរស និងថតរូបបុរសម្នាក់នោះបង្ហោះជាសាធារណៈ៕

ជិន សុភ័ក្ដ្រ