បែក​ផ្កា​ភ្លើង​បាត់ហើយ វណ្ណដា ត្រៀម​ប៉ះស្រី​ស្អាត​ជប៉ុន​នា​ពេល​ខាង​មុខ

  • 2023-06-14 02:19:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប​កំពុង​ពេញ​និយម វណ្ណដា បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ថ្មីៗនេះ​ថា លោក​ទៅ​ប៉ះ​ជាមួយ​តារាចម្រៀង​រ៉េប​លំដាប់​ខ្ពស់​របស់​ជប៉ុន​ឆាប់​ៗ​នេះ។

នេះ​ជា​សមិទ្ធផល​ថ្មី​ទៀត បន្ទាប់​ពី​លោក​បាន​សាង​កេរ្តិ៍​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​រួច​មក​ហើយ។ សម្រាប់​បេសកកម្ម​ថ្មី​នេះ ប្រសិន​បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ តារាចម្រៀង​រ៉េប​របស់​យើង​នឹង​ត្រូវ​ហោះ​ទៅ​ជប៉ុន សម្រាប់​កម្មវិធី​នេះ នា​ពាក់​កណ្ដាល​ខែ​ក្រោយ។

វណ្ណដា សរសេរ​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ថា "ខ្ញុំនឹងឡើងសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃ ទី ១៦ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ"។

បេសកកម្ម​លើ​ទឹក​ដី​ក្រុម​សាមូរ៉ៃ​លើក​នេះ វណ្ណដា របស់​កម្ពុជា ត្រូវ​ឡើង​ឆាក​តន្ត្រី​ប៉ះ​ជាមួយ​កំពូលតារាចម្រៀងរ៉េប ស្រស់​ស្អាត​ជប៉ុន Awich ជា​តារា​ដ៏​ល្បី​របស់​ជប៉ុន ហើយ​នេះ​គឺ​ជា​បទ​ពិសោធន៍​ថ្មី​បំផុត​របស់​តារារ៉េប​កម្ពុជា

។ ម្ចាស់​បទ "Time to Rise” លើក​ឡើង​ថា "នេះជាលើកដំបូងដែលខ្ញុំចេញទៅសម្តែងនៅកម្មវិធីនៅប្រទេស ជប៉ុន ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន"។

នេះ​មិន​មែន​ជា​លើក​ដំបូង​ដែលវណ្ណដា​បាន​ទៅ​ជាន់​ដី​ប្រទេស​ជប៉ុន ប៉ុន្តែ​ជា​លើក​ដំបូង​ដែល​តារារ៉េប ទៅ​ក្នុង​បេសកកម្ម​ការងារ​ផ្នែក​តន្ត្រី។ ព្រោះ​ថា កន្លង​មក​គេ​ធ្លាប់​ឃើញ វណ្ណដា ទៅដើរ​កម្សាន្ត​​ក្នុង​លក្ខណៈ​ឯកជន​ម្ដង​រួច​មក​ហើយ​នា​ពេល​កន្លង​មក។

ប្រសិនបើ​មិន​មាន​អ្វី ថ្ងៃ​ទី ១៦ កក្កដា វណ្ណដា នឹង​ជួបអ្នកគាំទ្រ ក៏ដូចជាបងប្អូនខ្មែរយើងដែលរស់នៅទីនោះ​ហើយ!

អត្ថបទ៖ ទារិកា