ដឹងអត់ បទ“ប្រុសព្រានស្នេហា” កំពុងល្បីលើបណ្ដាញសង្គម ជាស្នាដៃ និងទំនុកច្រៀងដើមរបស់អ្នកណា?
- 2023-06-15 09:37:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ បទ“ប្រុសព្រានស្នេហា” កំពុងល្បីលើបណ្ដាញសង្គម ជាស្នាដៃ និងទំនុកច្រៀងដើមរបស់អ្នកណា?
ចន្លោះមិនឃើញ
ថ្មីៗចម្រៀងមួយបទក្រោមចំណងជើងថា “ប្រុសព្រានស្នេហា” ជាចម្រៀងមរតកដើមទសវត្ស១៩៦០ ត្រូវបានកញ្ញា ខាត់ សួស្ដី ដែលជាតារាចម្រៀងផ្នែកប្រណៃណីលើកមកច្រៀងឡើងវិញបានយ៉ាងពីរោះ ហើយកំពុងល្បីខ្លាំងលើបណ្ដាញសង្គម។
តាមពិត បទ “ប្រុសព្រានស្នេហា” គឺជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេងដោយស្ដេចវីយូឡុង អ៊ុំ ដរ៉ា និងបកស្រាយដោយអ្នកស្រី ញឹប ដាវី។ មុនលើកបទនេះមកច្រៀងឡើងវិញ កញ្ញា ខាត់ សួស្ដី ក៏បានសុំការអនុញ្ញាពីម្ចាស់ស្នាដៃដែរ។
ទាំងកូនប្រុស និងលោក អ៊ុំ ដរ៉ា ផ្ទាល់មិនជំទាស់នឹងការស្នើសុំនេះទេ ផ្ទុយទៅវិញលោកសប្បាយចិត្ដដែលឃើញតារាចម្រៀងជំនាន់ក្រោយមានទំនួលខុសត្រូវ ហើយក៏សប្បាយចិត្ដនៅពេលដែលឃើញគេលើកបទមរតកដើមមកច្រៀងឡើងវិញ ដូចជួយផ្សព្វផ្សាយឲ្យគេបានស្គាល់ម្ចាស់ស្នាដៃ និងអ្នកចម្រៀងជំនាន់ដើមដែរ។
តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់កវី អ៊ុំ ដរ៉ា កាន់ដោយកូនប្រុសរបស់លោក បង្ហាញថា លោក អ៊ុំ ដរ៉ា ដែលជាម្ចាស់ស្នាដៃ មានការភ្លេចភ្លាំងច្រើន មិនចាំទាំងបទ និងទំនុកច្រៀងដែលខ្លួននិពន្ធនោះទៅទៀត ព្រោះលោកមានវ័យកាន់តែជរាណាស់ទៅហើយ ហើយសព្វថ្ងៃកវីវីយូឡុងរូបនេះ កំពុងទទួលបានការមើលថែយ៉ាងយកចិត្ដទុកដាក់ពីកូនចៅ៕