Neymar ទទួលកម្រៃ​ពី​ Sponsor រាល់ការ​បង្ហោះផ្សាយលើ​ Instagram ខ្លួន​ម្ដងៗ​ ក្បែរ​លាន​ដុល្លារ​ ​

  • 2023-06-16 11:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ប្រេស៊ីល​ Neymar ទទួលកម្រៃ​ពី​ Sponsor របស់​ខ្លួន​រហូត​ទៅ​ដល់​ ៩៤៥,០០០ ដុល្លារ​ រាល់​ការ​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​ម្ដងៗ​ នៅ​លើ​ Instagram របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ Hopper HQ ។

ការ​ទារ​ថ្លៃ​បាន​ដល់​ក្បែរ​លាន​ដុល្លារ​បែប​នេះ​ បាន​ធ្វើ​ឲ្យ​ Neymar ក្លាយ​កីឡាករ​បាល់ទាត់​ ជាប់​ចំណាត់​ថ្នាក់​ទី​៣ ដែល​ស៊ី​ថ្លៃ​បំផុត​ ការ​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​ម្ដងៗ​ នៅ​លើ​ Instagram របស់​ខ្លួន។​

ខណៈ​អ្នក​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​១ គឺ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ដែល​ស៊ី​ថ្លៃ​រហូត​ទៅ​ដល់​ ២,៣៩៧,០០ ដុល្លារ​ និង​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ជា​អ្នក​ជាប់​ចំណាត់​ថ្នាក់​បន្ទាប់​រហូត​ទៅ​ដល់​ ១,៧៧៧,០០០ដុល្លារ។

នៅ​ក្នុង​ពេល​នេះ​ Neymar មាន​ Follower នៅ​លើ​ Instagram ខ្លួន​រហូត​ទៅ​ដល់​ ១៧៤លាន​ Follower ឯណោះ​ ដែល​ជា​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មាន​ចំនួន​ Follower ច្រើន​បំផុត​លើ​ពិភពលោក​ផងដែរ៕

ប្រភព៖ Hopper HQ   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី