បើកឡានយូរហើយ តែធ្លាប់ឆ្ងល់អត់ថា រន្ធ​ខ្យល់​សងខាង​នៅលើ​តាបឡូ ជារន្ធអ្វី?

  • 2023-06-16 07:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបើកបរភាគច្រើន ទំនង​ជាមិនសូវ​ចាប់អារម្មណ៍​ទៅលើរន្ធ​សងខាង​នៅលើតាបឡូរថយន្តនោះទេ ពោលគឺ​ផ្តោតតែទៅលើ​រន្ធម៉ាស៊ីនត្រជាក់​តែប៉ុណ្ណោះ។

ការពិតទៅ រន្ធ​នេះ មិន​បាន​បញ្ចេញ​ខ្យល់​ត្រជាក់​​ ដូចរន្ធម៉ាស៊ីន​ត្រជាក់ទូទៅ​នោះទេ ប៉ុន្តែ​វា​ជាកន្លែង​បាញ់​ខ្យល់​ឱ្យស្ងួត​សម្រាប់​កញ្ចក់បង្អួច​រថយន្ត​ដែលមាន​​អព្ទ ដោយសារតែ​ចំហាយ​ត្រជាក់​នៅខាងក្រៅ ដែលមានភ្លៀងធ្លាក់ ឬចុះអព្ទជាដើម។ ខ្យល់ដែល​បាញ់ចេញពីរន្ធនេះ នឹង​សម្ងួត​អព្ទ​ចេញ​ពីកញ្ចក់​ បាន​យ៉ាងរហ័ស។

ជាមួយគ្នានេះ រន្ធ​ខ្យល់នេះ គឺធ្វើការ​រួម​គ្នា​ជាមួយ​ប្រព័ន្ធកម្តៅកញ្ចក់មុខក្រោយ ដើម្បី​សម្ងួត​អព្ទ​ចេញ​ពី​កញ្ចក់ដូចគ្នាផងដែរ ដោយគ្រាន់តែចុចប៊ូតុង ដែល​ស្ថិតនៅ​​ក្បែរ​ប៊ូតុងបិទបើកម៉ាស៊ីនត្រជាក់ ជាការស្រេច៕

អត្ថបទ៖ សំភី