យ៉ែម ស្រីពេជ្រ ត្រូវអ្នកគាំទ្រចោទថាបំផ្លាញបេះដូងពូណុយ ក្រោយធ្លាយរូបស្និទ្ធស្នាលជាមួយ យឹម ណារ៉ា

  • 2023-06-23 02:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២៩២៣ នេះ មានរយៈពេល ២ថ្ងៃហើយដែលរូបថតស្និទ្ធស្នាលរវាងពិធីការិនី យ៉ែម ស្រីពេជ្រ និងពិធីករ យឹម ណារ៉ា ត្រូវបានបញ្ចេញជាសាធារណៈរហូតធ្វើឲ្យអ្នកគាំទ្រខ្លះងឿងឆ្ងល់ ប៉ុន្ដែសាមីខ្លួនទាំងសងមិនទាន់ចេញមុខបញ្ជាក់អំពីទំនាក់ទំនងនេះ។

លោក យឹម ណារ៉ា បានបង្ហោះរូបថតជាច្រើនស្លឹកជាមួយស្រីពេជ្រដែលគេមើលទៅដូចជាគូស្នេហ៍ថ្មីថ្មោង តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន។ បន្ថែមលើរូបភាពស្និទ្ធស្នាលលោកក៏បានលេបខាយពាក្យយ៉ាងខ្លីថា៖ “ម្ចាស់បេះដូងបង…យ៉ែម ស្រីពេជ្រ”។

ក្រោយពីបញ្ចេញសារ និងរូបភាពទាំងនេះ មានអ្នកគាំទ្រខ្លះនិយាយថា ធ្វើបែបនេះដូចជាបំផ្លាញបេះដូងពូណុយពេកហើយ ដោយសារតែកន្លងទៅ ស្រីពេជ្រ ក៏ស្និទ្ធស្នាលជាមួយពូណុយ រហូតដល់អ្នកខ្លះយល់ថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នាទៀតផង។

ទោះជាយ៉ាងណាគិតមកដល់ម៉ោងនេះ ទាំងយ៉ែម ស្រីពេជ្រ និងពូណុយ ព្រមទាំងពិធីករ យឹម ណារ៉ា ដែលបញ្ចេញរូបថត អមជាមួយសារដ៏កម្រនេះ មិនទាន់ចេញមុខបញ្ជាក់អ្វីទាំងអស់។ ប៉ុន្ដែផ្ទុយពីការសង្ស័យរបស់អ្នកគាំទ្រមួយចំនួន បែរជាមានអ្នកខ្លះយល់ថា នេះគ្រាន់តែជាឈុតមួយក្នុងខ្សែភាពយន្ដ ឬស្ពតពាណិជ្ជកម្មអ្វីមួយប៉ុណ្ណោះ ដោយគេសង្កេតមើលលើការស្លៀកពាក្យឈុតដូចគ្នា៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី