រយៈពេលចុងក្រោយនេះ! កម្ពុជា ទទួលបាន​គម្រោងរោងចក្រ​ផលិត​គ្រឿងអលង្ការ ស៊ីម៉ងត៍ សំបកកង់ និង​កង់អគ្គិសនី

  • 2023-06-27 07:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងប៉ុន្មាន​ថ្ងៃចុងក្រោយ​ នៃខែមិថុនា ឆ្នាំ​២០២៣នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បាន​អនុម័ត​លើគម្រោង​វិនិយោគ​បង្កើតរោងចក្រធំៗជាច្រើន។ គម្រោងទាំងនោះ រួមមាន៖

-គម្រោង​បង្កើត​រោងចក្រ​ផលិតស៊ីម៉ងត៍ របស់​ក្រុមហ៊ុន Donfang Junma Cement Co., LTD មានទីតាំង​នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាមួយទុន ៩៥លានដុល្លារ។

-គម្រោង​បង្កើត​រោងចក្រ​កែច្នៃដំឡូងមី​របស់​ក្រុមហ៊ុន TWPC Investment (Cambodia) Co., LTD ស្ថិតនៅភូមិ​អូរស្រម៉ ឃុំត្រពាំង​តាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាមួយទុន ១០,៤លានដុល្លារ។

-គម្រោង​បង្កើតរោងចក្រ​ផលិត​សំបកកង់យានយន្ត​របស់​ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ស្នួល ខេត្ត​ក្រចេះ ជាមួយទុន ១៣៨លានដុល្លារ។

-គម្រោង​បង្កើត​រោងចក្រ​ផលិត និងបង្គំគ្រឿង​អលង្ការ និងគ្រឿង​លំអផ្សេងៗ ធ្វើពីលោហៈ និងប្លាស្ទីក របស់​ក្រុមហ៊ុន Metal Jewelry (Cambodia) Co., Ltd ស្ថិតនៅ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាមួយទុន ៩លានដុល្លារ។

-គម្រោង​បង្កើត​រោងចក្រ​ផលិត​ទោចក្រយាន​ ទោចក្រយានអគ្គិសនី គ្រឿង​បង្គំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ របស់​ក្រុមហ៊ុន​ Lingrich Bicycle (Cambodia) Co., LTD ស្ថិតនៅ​តំបន់​សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង ជាមួយទុន ៧,២លានដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី