ចៃដន្យ ប៉ុន្តែមិនចៃដន្យ! Jimin និង Jisoo បំបែកកំណត់ត្រាថ្មីផ្ទួនៗ សាងប្រវត្តិសាស្ត្រឲ្យកូរ៉េ
- 2023-06-28 02:33:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៃដន្យ ប៉ុន្តែមិនចៃដន្យ! Jimin និង Jisoo បំបែកកំណត់ត្រាថ្មីផ្ទួនៗ សាងប្រវត្តិសាស្ត្រឲ្យកូរ៉េ
ចន្លោះមិនឃើញ
កំណត់ត្រារបស់ Jimin លើ Spotify នៅតែបន្តជះភាពអស្ចារ្យ ពិសេសតាមរយៈស្នាដៃអាល់ប៊ុមដំបូងរបស់លោក ហើយជារឿងអស្ចារ្យថ្មីឥតឈប់ លោកក្លាយជាតារា K-Pop ទោលដំបូងដែលអាចរឿងអស្ចារ្យបានក្នុងរយៈពេលដ៏ខ្លី។
ផ្អែកលើកំណត់ត្រាកាលពីពេលកន្លងទៅនេះ កំណត់ត្រាដែល Jimin បន្សល់លើ Spotify រួមមាន៖
- តារា K-Popទោលដែលទទួលបាន ១ ពាន់លានStreams លើ Spotify
- តារាទោលកូរ៉េ ដែលទទួលបាន ១,១ ពាន់លាន Stream លើ Spotify
- តារាទោលកូរ៉េ ដែលទទួលបាន ១,២ ពាន់លាន Stream លើ Spotify
- តារាទោលកូរ៉េ ដំបូង និងមានតែមួយ ដែលយកបាន ១ ពាន់លាន Stream ក្នុងឆ្នាំតែមួយ
យ៉ាងណាក្ដីនៅថ្ងៃទី ២៥ ខែមិថុនា ក៏មានសេចក្ដីរាយការណ៍មកថា តារាប្រុសរូបនេះ អាចសម្រេចបានជោគជ័យថ្មីមួយទៀត ដោយយកបាន ១,៣ ពាន់លាន Stream លើ Spotify សម្រាប់គ្រប់ ស្នាដៃចេញផ្សាយ។ លទ្ធផលនេះបាន នាំ Jimin ក្លាយជាតារាទោកកូរ៉េ ដែលអាចសម្រេចបានភាពជោគជ័យក្នុងរយៈពេល ត្រឹម ៤២៦ ថ្ងៃ (ម្ចាស់កំណត់ត្រាចាស់ ប្រើពេលដល់ទៅ ៦ ខែ)។ ជាមួយគ្នានោះ វាក៏ធ្វើឲ្យសមាជិក BTS រូបនេះ ក្លាយជាតារាទោលកូរ៉ដំបូង និងតែមួយគត់ ដែលរកបាន ១,១ពាន់លាន Stream ក្នុងឆ្នាំតែមួយ (បំបែកកំណត់ត្រាក្នុងខែមិថុនា ដូចគ្នា)។
ងាកមក Jisoo (BLACKPINK) វិញ បានសាងភាពល្បីល្បាញមួយកម្រិតនាមជាតារាទោល K-Pop បន្ថែមពីលើការងារជាសមាជិកក្រុម BLACKPINK និងជាតារាសម្ដែង។ ផ្ដើមអាជីពជាតារាទោល Jisoo ពិតជាធ្វើបានយ៉ាងល្អជាមួយនឹង អាល់ប៊ុមដំបូង «Me» និងមានបទ «FLOWER» ជាបទធំប្រចាំអាល់ប៊ុម។
បទ «FLOWER» របស់ Jisoo បានក្លាយជាបទចម្រៀងដែលមានអ្នកចូល Stream ច្រើនបំផុតក្នុងរយៈពេល ៨៦ ថ្ងៃ ជាមួយនឹងកំណត់ត្រា ២០០ លាន Stream។ លទ្ធផលនេះ បាននាំឲ្យ នាងក្លាយជាតារាកូរ៉េស្រីទោល ដែលសម្រេចភាពអស្ចារ្យនេះបាន៕