ខ្សែបម្រើឆ្នើម Leicester សម្រេចមកចូលរួមជាមួយ Spurs
- 2023-06-29 11:48:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែបម្រើឆ្នើម Leicester សម្រេចមកចូលរួមជាមួយ Spurs
ចន្លោះមិនឃើញ
ថ្ងៃនេះ ក្លឹប Tottenham Hotspur បានផ្ទេរយកខ្សែបម្រើ James Maddison ពីក្លឹប Leicester City។
យោងតាម Sky Sports ក្លឹប Spurs បានចំណាយប្រមាណ ៤០ លានផោន ដើម្បីផ្ទេរកីឡាករសញ្ជាតិអង់គ្លេសវ័យ ២៦ ឆ្នាំរូបនេះ។ កីឡាករចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្លឹប។
Maddison គឺជាកីឡាករល្អរបស់ក្លឹប Leicester City។ ក្នុងរយៈពេល ៥ ឆ្នាំនៅជាមួយក្លឹប កីឡាករលេងសរុប ២០៣ ប្រកួត និងស៊ុតចូល ៥៥ គ្រាប់។ មុនមកចូលរួម Spurs ខ្សែបម្រើ Maddison នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លឹប Leicester។
តាមពិតទៅ Leicester មិនចង់លក់ខ្សែបម្រើរូបនេះឡើយ តែដោយក្លឹបបានធ្លាក់ពី Premier League ទៅលីគអង់គ្លេសលំដាប់ពីរ ធ្វើឲ្យក្លឹបពិចារណាជាថ្មី ហើយក៏សម្រេចលក់តែម្ដង៕