Xiaomi ទំនងជាបំពាក់ឈីបកំពូល Snapdragon 8 Gen 2 នៅលើស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មីរបស់ខ្លួន
- 2023-07-05 01:52:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi ទំនងជាបំពាក់ឈីបកំពូល Snapdragon 8 Gen 2 នៅលើស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មីរបស់ខ្លួន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Xiaomi មានគម្រោងបញ្ចេញស្មាតហ្វូនអេក្រង់បត់របស់ខ្លួន ដែលមានឈ្មោះថា Xiaomi Mix Fold 3។
ប្រធានគ្រប់គ្រងទូទៅរបស់ Xiaomi លោក Lu Weibing បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ Xiaomi Mix Fold 3 នឹងមកដល់ទីផ្សារនៅពេលខាងមុខ។ លោកបានបន្តថា ទូរស័ព្ទអេក្រង់បត់ស៊េរីថ្មីនេះ នឹងមានរាងស្តើងជាងមុន រួមទាំងកម្លាំងម៉ាស៊ីនខ្លាំងជាងមុន។ លោក Lu ថាបើមិនមានការប្រែប្រួលថា Mix Fold 3 នឹងត្រូវប្រកាសជាផ្លូវការនៅក្នុងខែសីហា ឆ្នាំ ២០២៣ខាងមុខនេះ។
ប៉ុន្តែការប្រកាសបញ្ចេញ Xiaomi Mix Fold 3 ទំនងជាបញ្ចេញ Version ប្រទេសចិន មិនមែនជា Global Version ឡើយ។ ចំពោះកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូនអេក្រង់បត់មួយនេះ ត្រូវបានគេដឹងថា នឹងមកជាមួយទំហំថ្ម ៤៨០០មីលីអំពែរ និង សាកថ្មបាន ១២០វ៉ាត់ ក្នុងនោះការសាកថ្មឥតខ្សែបាន ៥០វ៉ាត់។ រីឯឈីបដែលគេនឹងបំពាក់លើវា គឺ Snapdragon 8 Gen 2 ដែលជាឈីបទូរស័ព្ទកំពូលមួយនៅក្នុងពេលបច្ចុប្បន្ននេះ៕