​ដឹង​អត់! កម្ពុជា​ធ្លាប់ចាយ​ក្រដាស​ប្រាក់​ដែលមាន​ ៥ភាសា

  • 2023-07-05 06:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា កាលពី​សម័យក្រោម​អាណានិគម​បារាំង (ឆ្នាំ១៨៦៣-១៩៥៣) គឺ​បាន​ប្រើប្រាស់​នូវក្រដាសប្រាក់​ដែលមាន ៥ភាសា នោះ​គឺជារូបិយបណ្ណ «ព្យ៉ាស់» របស់​បារាំង បោះពុម្ពដោយ​ធនាគារដោយ​ឥណ្ឌូចិន និងដាក់ឱ្យចរាចរនៅឆ្នាំ១៨៧៨។

ប្រាក់ព្យ៉ាស់នេះ ត្រូវបាន​រំលេច​ដោយ​រចនាបថបារាំង​ដែលមាន ៥ភាសារួមគ្នា ដូចជា បារាំង, ចិន, ខ្មែរ, ឡាវ និង វៀតណាម។

ក្រដាសប្រាក់​នេះ ជាឧបករណ៍​ដ៏មាន​ឥទ្ធិពល​នៃកំណើនសេដ្ឋកិច្ច ហើយ​ជារូបិយបណ្ណដែលបាន​ជួយជំរុញការ​ដាំដុះ ឧស្សាហកម្ម​ខ្នាតតូច និងពាណិជ្ជកម្មឱ្យរីកចម្រើន។

ប្រាក់​ព្យ៉ាស់ ក៏ជួយដល់ការប្រមូលពន្ធ និងការ​ផ្តល់ហិរញ្ញប្បទានដល់​រាជរដ្ឋាភិបាលផងដែរ បើទោះបីជារូបិយបណ្ណនេះ និង​ឥណទាន​ធនាគារ មិនទាន់ត្រូវបានប្រើប្រាស់ទូលំទូលាយទូទាំងប្រទេសក៏ដោយ។

ប្រាក់ព្យ៉ាស់ត្រូវបានបោះផ្សាយដោយបារាំង ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពសេដ្ឋកិច្ចនៅតំបន់ឥណ្ឌូចិន ដែល​បានចរាចរនៅតុងកឹង អណ្ណាម កូសាំងស៊ីន ឡាវ និងកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៥២ បុព្វសិទ្ធិបោះផ្សាយត្រូវបានផ្ទេរទៅឱ្យវិទ្យាស្ថានបោះពុម្ពនៃសមាគតរដ្ឋឥណ្ឌូចិនរហូតដល់មានការបង្កើតឡើងនូវ ធនាគារជាតិនៃកម្ពុជានាឆ្នាំ១៩៥៤ និងការបោះផ្សាយប្រាក់រៀលឆ្នាំ១៩៥៥៕

អត្ថបទ៖ សំភី

អត្ថបទថ្មី