Hee Chul សម្រេចលក់ឡានចេញ មិនមែនដោយសារដាច់លុយ តែខ្លាចបើកបុកគេ
- 2023-07-06 04:14:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hee Chul សម្រេចលក់ឡានចេញ មិនមែនដោយសារដាច់លុយ តែខ្លាចបើកបុកគេ
ចន្លោះមិនឃើញ
ថ្មីៗនេះ Hee Chul (Super Junior) បានបង្ហាញមុខនៅលើកម្មវិធី Salon Drip របស់ TEO ដោយបានបង្ហើបចេញនូវរឿងរ៉ាវជាច្រើន ពិសេសទាក់ទងនឹងទម្លាប់ផឹករបស់លោក។
បន្ទាប់ពីនិយាយពីរឿងឡើងគីឡូ Jang Do Yeon ក៏បានសួរ Heechul ទាក់ទងនឹងរឿងផឹកគ្រឿងស្រវឹង។ សមាជិក Super Junior បាននិយាយថា លោកបានសន្យាជាមួយនឹងអ្នកគាំទ្រហើយថា បន្ថយមកផឹកតិចៗវិញ ប៉ុន្តែលោកមិនអាចផ្ដាច់វាបានទាំងស្រុងទេ មានតែប្ដូរទម្លាប់ខ្លះៗវិញ។
សមាជិក Super Junior រូបនេះ បានលើកឡើងថា មានច្រើនដងណាស់ដែលសូម្បីខ្លួនលោក ក៏មិនទុកចិត្តខ្លួនឯងដែរ។ ដោយសារតែបែបនេះហើយ ទើបលោកសម្រេចចិត្តលក់ឡានខ្លួនឯងចោល។
«មិនមែនអ្នកផឹកគ្រប់គ្នាដែលផឹកស្រា ស្រវឹងបើកបរទេ ប៉ុន្តែខ្ញុំដូចមិនទុកចិត្តលើខ្លួនឯងសោះ។ ខ្ញុំក៏បានលក់ឡាន ញុំដោយគិតថាបើខ្ញុំស្រវឹង វាមានលទ្ធភាព ១ភាគរយ ដែលខ្ញុំអាចបើកបរក្នុងស្ថានភាពនោះ» នេះជាការលើកឡើងរបស់ Heechul។
Jang Do Yeon ក៏និយាយថាការគិតនេះ ពិតជាពេញទៅដោយភាពក្លាហាន ព្រោះមិនមានមនុស្សច្រើនទេ អាចគិតបែបនេះ៕
ទស្សនាវីដេអូពេញខាងក្រោម៖