ខួប​កូន​ស្រី​តែ១ គង់ ច័ន្ទស្រីមុំ លែងចាស់ដៃ ចំណាយខ្ទង់ម៉ឺនដុល្លារឡើង​សណ្ឋាគារផ្កាយប្រាំ

  • 2023-07-09 11:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង គង់ ចាន់ស្រីមុំ ឆ្នាំ​នេះ​លេង​ចាស់​ដៃតែម្ដង ក្នុង​ថ្ងៃ​ខួបកំណើត​កូន​ស្រី​តែមួយ ដោយ​នាង​បាន​ចំណាយ​ខ្ទង់ម៉ឺនដុល្លារអាមេរិក ជាមួយនឹងការតុបតែងមុខមាត់អោយដូចទៅនឹងតុក្កតាជប៉ុន។

អ្វីដែល​គួរ​ចាប់​អារម្មណ៍តារាសម្តែង គង់ ច័ន្ទស្រីមុំ និងស្វាមី បានជ្រើសរើសឈុតពិសេសនៅថ្ងៃកំណើតកូន ស្រី ម៉ូម៉ូ គម្រប់ខួប ៥ឆ្នាំ ដោយ​យក Concept បែប Cute Cute ខណៈ​ដែលគ្រប់គ្នាបានឃើញហើយ ស្រែកថា wow។

កម្មវិធីនេះរៀបចំឡើងកាលពីរយប់ថ្ងៃទី៧ កក្កដា ២០២៣ នៅសណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» ស្ថិតនៅជិតស្ពានព្រះមុនីវង្ស រាជធានីភ្នំពេញ ។ មិត្តភ័ក្រក្នុងរង្វង់សិល្បៈ​ជាច្រើនដួង របស់ គង់ ច័ន្ទស្រីមុំ សុទ្ធតែតែងខ្លួន បែប តុក្កតា ក្នុងរឿង ជប៉ុន ទាំអស់គ្នា ដែលធ្វើអោយអ្នក​ទស្សនា និងអ្នកគាំទ្រ ស្ងើចសរសើរ ពីភាពប៉ិនប្រសព្វ របស់ពួកគេ។

មាន​ការ​បង្ហើប​ថា ក្នុងថ្ងៃ​ពិសេស​របស់​កូនស្រីតែមួយ គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា ត្រូវបានគេប៉ាន់ចប្រមាណថា ការចំណាយខ្ទង់​ម៉ឺនដុល្លារ ខណៈដែល​សណ្ឋាគារ​លំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» ដែលនាងជ្រើសរើស គឺជាសណ្ឋាគារដែលមានកម្រិតស្តង់ដា បានរចនាឡើងដ៏ល្អឯក មានជាប្រព័ន្ធអេកូឡូស៊ី ជាពិសេស គឺល្បីពីប្រភពនៃរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសាជាមួយចុងភៅឆ្នើមប្រចាំសណ្ឋាគារទៀតផង។

តោះទៅទស្សនា រូបភាពប្លែកៗពី តារាល្បីៗ ប្រែកាយជា តុក្កតា Sailor Moon ទាំងអស់គ្នា!

អត្ថបទ៖ ទារិកា