ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ចូលរួមក្នុងការជួយដល់សាលាបឋមសិក្សាបូរីកម្មករនៅ ខេត្តព្រះសីហនុ

  • 2023-07-11 07:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈ​គ្រប់គ្រង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ កាល​ពី​ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៣ បាន​រៀបចំកម្មវិធីសប្បុរសធម៌នៅសាលា​បឋមសិក្សា​បូរីកម្មករ ​ដែលមានទីតាំងស្ថិតនៅ ខេត្តព្រះសីហនុ។​​ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បាន​ឧបត្ថម្ភ​ថវិកា ១​ លានរៀល សម្ភារ​ការិយាល័យ និងឆត្រធំទៅកាន់សាលារៀន។ បន្ថែមលើសពីនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានផ្តល់ សម្ភារ​សិក្សាមួយចំនួនដល់ប្អូនៗ​សិស្សានុសិស្ស​ចំនួន ៣៣០នាក់ និងផ្តល់ជូនសម្ភារប្រើប្រាស់មួយចំនួនសម្រាប់លោកគ្រូ អ្នកគ្រូចំនួន ១២នាក់។

គោលបំណងរបស់​ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ធ្វើឡើង​ដើម្បីចូល​រួម​ចំណែក​ជួយផ្តល់នូវ សម្ភារសិក្សាដល់​សិស្សានុសិស្សដែលមានការខ្វះខាត សម្ភារសិក្សាមួយចំនួនបន្ថែមជូនសាលារៀន​ដើម្បីជួយជំរុញការសិក្សារបស់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងផ្តល់ជូនសម្ភារសិក្សាមួយចំនួនសម្រាប់សិស្សពូកែផងដែរ។ បន្ថែមលើសពីនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានផ្តល់ជូនជាសម្ភារការិយាល័យ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកដល់គណៈគ្រប់គ្រងសាលារៀនផងដែរ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​ក្នុង​ស្រុក ក្នុង​ការ​ផ្តល់​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ កំពុង​ផ្តល់​ការ​ការពារ​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ជាង ២២ ម៉ឺន​នាក់​​ ទូទាំង​ប្រទេសកម្ពុជា។ យើង​ក៏បាន​ចូល​រួម​ចំណែក​ក្នុងកិច្ចការងារ​សង្គម​ ​ទៅកាន់​សហគមន៍​របស់យើង ជាពិសេសការ​ជួយដល់​កុមារ​កម្ពុជា។

នាយកសាលា លោក យឹម ពុទ្ធ បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងក៏សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ​ ឡាយហ្វ៍ ដែលបានចូលរួមចំណែកក្នុងការជួយដូចជា សម្ភារសិក្សា សម្ភារការិយាល័យ និងថវិកាមួយចំនួនដល់សាលារៀន និងសិស្សានុសិស្ស”។

លោក Loke Kah Meng អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ សុវណ្ណាភូមិ ឡាយហ្វ៍ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សង្ឃឹម​ថាការឧបត្ថម្ភ​ថវិកា ១ លាន​រៀល រួមទាំងសម្ភារសិក្សាចំនួន ៣៣០ កញ្ចប់ សម្រាប់សិស្សានុសិស្ស និងសម្ភារចំនួន ១២ កញ្ចប់ សម្រាប់លោកគ្រូ អ្នកគ្រូ នៅខេត្តព្រះសីហនុ នឹង​ជួយ​សម្រាល​បន្ទុក​ដល់​សិស្សានុសិស្ស និង​សាលា​រៀន»។

«សកម្មភាព​ចូលរួម​ក្នុង​ការងារ​សង្គម​​នេះ បានបង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន និង​​ទំនុក​ចិត្ត» ដែល​ស្រប​ទៅ​នឹង​ការប្តេជ្ញា​ចិត្តរបស់​យើង​គឺ «នៅ​ទី​នេះដើម្បី​អ្នក នៅ​ទី​នេះដើម្បី​កម្ពុជា»។

អំពី​ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍៖

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៨.៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​កេរ្តិ៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹងមាំ និងទំនុក​ចិត្ត ព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់ ៤ ឆ្នាំ​ជាប់​គ្នា ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​រីកចម្រើន​លឿន​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់​ដោយ​ក្រុមហ៊ុន The Global Banking and Finance Review ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស​ និង​ពាន​រង្វាន់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​គេ​នៅ​កម្ពុជា​ឆ្នាំ ២០២១ ផ្តល់​ដោយ​ស្ថាប័ន International Business Magazine ដែល​មាន​ទីស្នាក់ការ​នៅ​សហព័ន្ធ​អារ៉ាប់រួម៕

អត្ថបទពេញនិយម
អត្ថបទថ្មី