AI មិន​មែន​ព្រះ​ទេ! ចេញ​របាយការណ៍ថ្មី AI មិន​អាច​ឲ្យ​អ្នក​ Designer ទៅ​រែក​ទឹក​ឡើយ!

  • 2023-07-12 09:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​ការ​ពិត​ដែល​ថា ការ​មកដល់​របស់ AI វា​នឹងកាន់កាប់ការងារ និងឧស្សាហកម្មជាច្រើន តែ​វា​ក៏​មិនអាច "កាន់កាប់ពិភពលោក" ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះដែរ។ តាមពិត វានឹងនាំទៅរបត់​ថ្មីទៀត និងបង្កើតឱកាស​ការងាររាប់លាន ដែល​ទាមទារ​បុគ្គលិក​ជា​មនុស្ស​សម្របសម្រួល​ថែម​ទៀត។

ទោះយ៉ាងណាក៏ដោយ វា​នៅតែមាន​ព្រំដែន​ជាច្រើន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ញាសិប្បនិម្មិត ក្នុង​នោះ​បើ​ទោះ​ជា​ធ្វើ​បាន​កិច្ចការជាច្រើន ប៉ុន្តែវា​ទាមទារការថែទាំ និងការត្រួតពិនិត្យជាប្រចាំ។ ដូច្នេះហើយ វាមិនអាចអនុវត្តកិច្ចការដែលពាក់ព័ន្ធនឹងការវែកញែក ដូចជាការវិភាគស្រាវជ្រាវទីផ្សារ ឬគ្រប់គ្រងជម្លោះរវាងបុគ្គលនោះទេ។

AI វាខ្វះការត្រិះរិះពិចារណា និងការច្នៃប្រឌិតរបស់មនុស្ស។ ដូច្នេះហើយ ភាគច្រើនវាធ្វើការចេញពីការងាររបស់អ្នកដទៃ។ វាខ្វះភាពវៃឆ្លាតខាងសង្គម ឬអារម្មណ៍ ដូច្នេះវាគ្មានសុវត្ថិភាព ឯកជនភាព ឬក្រមសីលធម៌ និងមិនអាចបង្ហាញពីអារម្មណ៍បានទេ។

អីចឹងហើយ វា​មិន​អាច​ធ្វើកិច្ចការ​ទាំង​អស់​បាន​នោះ​ទេ ហើយ​ក្នុង​នោះ ការងារ​ជា​អ្នក​រចនា​ក្រាហ្វិក ក៏​ជាមួយ​ក្នុង​ចំណោម​នោះ​ដែរ។ ហេតុផល គឺ​ថា​ការងារ​ជា​អ្នក​រចនាក្រាហ្វិក គឺត្រូវ​ការ​យល់​ពី​យល់ពីតម្រូវការរបស់អតិថិជន និង​ក៏​ត្រូវ​ការ​យល់​ដឹងទូលំទូលាយ​នៃបច្ចេកទេស និងសិល្បៈថែម​ទៀត។

ប៉ុន្តែ​បច្ចុប្បន្ន AI ខ្វះ​ត្រង់​ចំណុច​នេះ គឺ​ការច្នៃប្រឌិតក្នុងការបង្កើតអ្វីដែលថ្មី។ វាអាចធ្វើបានតែ​តាមការណែនាំ និងដំណើរការនូវអ្វីដែលមានរួចហើយ នៅក្នុងមូលដ្ឋានទិន្នន័យរបស់វា​ប៉ុណ្ណោះ។ ការ​សិក្សា​បង្ហាញ​ទៀត​ថា ទោះបីជាការព្យាយាមជាច្រើនកំពុងត្រូវបានធ្វើឡើងដើម្បី​ដំណើរការ AI សម្រាប់ការច្នៃប្រឌិតក៏ដោយ វាមិនទំនងដើម្បីជំនួសគំនិត​ច្នៃ​ប្រឌិត​របស់មនុស្សនោះទេ។

ក្រៅ​ពី​ការងារ​ជា​អ្នក​រចនា មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ AI មិន​អាច​ជំនួស​មនុស្ស​បាន គឺ​សុទ្ធ​តែ​ជា​ការងារ​ពាក់ព័ន្ធ​នឹង​ការ​វិភាគវែកញែក ក្នុង​នោះ​មាន អាជីព​មេធាវី នាយកប្រតិបត្តិ ឬ CEO អាជីព​ជា​ត្រួតពិនិត្យ​ខ្លឹមសារ​អត្ថបទ អាជីពជា Computer Scientists and Software Developers ប្រធាន​ទីផ្សារ គ្រូ​បង្រៀន និង​ប្រធាន​គ្រប់គ្រង​គម្រោង​ជា​ដើម៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី