អស់បញ្ហាមុខកើតមុន ជាមួយហ្វូមលាងមុខ Acne Clear Facial Foam ទើបដាក់សម្ពោធជាផ្លូវការដោយក្រុមហ៊ុន Mistine Cambodia
- 2023-07-12 10:41:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់បញ្ហាមុខកើតមុន ជាមួយហ្វូមលាងមុខ Acne Clear Facial Foam ទើបដាក់សម្ពោធជាផ្លូវការដោយក្រុមហ៊ុន Mistine Cambodia
ចន្លោះមិនឃើញ
មិនធម្មតា! ព្រឹត្តិការណ៍បើកសម្ពោធផលិតផលថ្មីមួយ មនុស្សដើរកាត់ មិនអាចដើរហួសបាន ដូចមានវេទមន្តពិសេសខាបយកដួងចិត្តនារីៗ ជាពិសេសយុវវ័យឱ្យចូលរួម និងចាប់អារម្មណ៍លើផលិតផលនោះគ្រប់ៗគ្នា កាលពីថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ2023 នៅផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ក្រុមហ៊ុន Mistine Cambodia បានបើកសម្ពោធផលិតផលហ្វូមលាងមុខថ្មីពីរប្រភេទ គឺ VIT-C និង AVOCADO របស់ Acne Clear Facial Foam ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាជាផ្លូវការ។ និងដើម្បីអរគុណដល់អតិថិជនទាំងអស់ដែរតែងតែគាំទ្រផលិតផល Mistine Cambodia កន្លងមក ដែរ យើងទទួលបាការបញ្ជាទិញផលិតផល Acne Clear Facial Foam Original ជាង ១០ លានដប ក្នុងពេលកន្លងមកនេះផងដែរ!
ក្នុងរយៈពេលតែមួយថ្ងៃនៃព្រឹត្តិការណ៍បើកសម្ពោធដ៏ទាក់ទាញនេះ យើងឃើញមានវត្តមានរបស់កញ្ញា មីណា តារាស្រីដ៏ស្រស់ស្អាតកំពុងពេញនិយម ដែលមានការអញ្ជើញជាតារាកិត្តិយសពិសេស ពីក្រុមហ៊ុន Mistine Cambodia បានមកបង្ហាញខ្លួនណែនាំអំពីការថែទាំមុខឱ្យស្រស់ស្អាត បំបាត់កង្វល់ស្ត្រីលើបញ្ហាមុខកើតមុន ដោយជ្រើសរើសយកការប្រើប្រាស់ហ្វូមលាងមុខថ្មីទាំងពីរប្រភេទ VIT-C និង AVOCADO របស់ Acne Clear Facial Foam។
គុណសម្បត្តិរបស់ហ្វ្រូមលាងមុខ Acne Clear VIT-C Facial Foam គឺ ជួយសម្អាតស្បែកបានល្អដោយតិចណូឡូជី និងផ្តល់សំណើមដល់ស្បែក និងកំចាត់មុន។ ជាពិសេសវាជួយកំចាត់មុន ល្អសម្រាប់ស្បែកមុខទូទៅ និងស្រអាប់ ជួយអោយស្បែកភ្លឺថ្លាមាន Aura ដូចបានញាំទឹកក្រូចស្រស់ ១០ កែវ។
គុណសម្បត្តិរបស់ហ្វ្រូមលាងមុខ Avocado Facial Foam ជួយអោយស្បែកមុខស ទន់រលោងភ្លឺថ្លា និងមានសុខភាពល្អ ពិសេស កំចាត់មុន ល្អសម្រាប់ស្បែកមុខស្ងួត បណ្តេញជាតិពុល និងជួយផ្តល់សំណើមដល់ស្បែក ស្អាតភ្លឺថ្លា មិនចាំបាច់ពឹងពាក់ហ្វីលធើ។
គ្រប់មនុស្សស្រី តែងតែយកចិត្តទុកដាក់ក្នុងការថែទាំស្បែកមុខឱ្យស្រស់ស្អាត និងមិនប្រាថ្នាឡើយមុខកើតមុន ដូចនេះកញ្ញា មីណា បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជាច្រើន ក្នុងការថែទាំស្បែកមុខឱ្យបានល្អបំផុតជាពិសេសគឺការជ្រើសរើសហ្វូមលាងមុខដែលលាងសម្អាតដីធូលីបានយ៉ាងល្អបំផុត ដែលអាចលាងសម្អាតបានយ៉ាងជ្រៅទៅក្នុងស្រទាប់ស្បែកមុខ បណ្តេញជាតិពុល បាក់តេរី និងមានរួមផ្សំឡើងជាមួយសារធាតុធម្មជាតិដូចជា វីតាមីន C និង អាវ៉ូកាដូ ដូចមាននៅក្នុងសារធាតុផ្សំរបស់ហ្វូមលាងមុខ Acne Clear Facial Foam ទាំងពីរប្រភេទ ដែលជាជម្រើសដ៏ស័ក្តិសមសម្រាប់ស្រ្តី ក្នុងការថែទាំស្បែកមុខបានល្អបំផុត។
អស់បញ្ហាមុខកើតមុន ទទួលយករូបមន្តថ្មី ជាមួយហ្វូមលាងមុខ Acne Clear Facial Foam VIT C ដែលមានរូបចំណិតក្រូចមានមុខងារពិសេសក្នុងការបំបាត់មុន ធ្វើឱ្យមុខម៉ដ្ឋទន់រលោង រីឯ Acne Clear Facial Foam Avocado ដែលមានរូបផ្លែអាវ៉ូកាដូ មានមុខងារជួយបណ្តេញជាតិពុល កម្ចាត់បាក់តេរីលើស្បែកមុខ និងថែទាំស្បែកទន់រលោងគួរជាទីប្រាថ្នារបស់ស្ត្រីគ្រប់រូប។
ជាមួយគ្នានៅក្នុងព្រឹត្តិការណ៍បើកសម្ពោធនេះខាងក្រុមហ៊ុន Mistine Cambodia ក៏មានវត្តមានរបស់ អ្នកតំណាងក្រុមហ៊ុនគឺលោក Mr.Chalermphol Suwanprateep Oversea Business Development Manager និង Miss.Ketsaraporn Simngoen Executive Manager ចូលរួមផងដែរ។ Miss.Ketsaraporn Simngoen ក៏បានបង្ហាញចំណាប់អារម្មណ៍ដោយក្តីរំភើបរីករាយ ក្នុងពេលដែលឃើញមានការគាំទ្រ ច្រើនពីអតិថិជនយ៉ាងច្រើនលើសលុបរហូតដល់១០លានដបបញ្ជាទិញ និងអ្នកចូលរួមកម្មវិធី ក៏ដូចជា ចូលរួមកម្សាន្ត លេងហ្គេមសប្បាយៗ ថតរូបស្អាតៗជាមួយ កញ្ញា មីណា ចូលមកសាកល្បងផលិតផល សាកសួរព័ត៌មានពីផលិតផល និងវិលត្រឡប់ទៅវិញដោយភាពរីករាយជាមួយនឹងការជ្រើសយកផលិត ផលថ្មី ហ្វូមលាងមុខ Acne Clear Facial Foam ទាំងពីរប្រភេទ ហើយលោកក៏បានបញ្ជាក់ថា Mistine Cambodia ពិតជាមិនធ្វើឱ្យអតិថិជន អ្នកគាំទ្រគ្រប់គ្នាខកចិត្តឡើយ ព្រោះ Mistine Cambodia ផ្តល់ជូននូវផលិតផលមានគុណភាព មានប្រសិទ្ធភាព ដូចដែលអ្នកគ្រប់គ្នាធ្លាប់បានប្រើប្រាស់ផលិតផល របស់ក្រុមហ៊ុន Mistine Cambodia ពីមុនមក៕ Mistine Cambodia អរគុណសម្រាប់ការគាំទ្រយ៉ាងច្រើនពីអ្នកទាំងអស់គ្នា!
ព័ត៍មានបន្ថែមសូមទំនាក់ទំនង:023 238 909/ 070 342 155
ឬហ្វេសបុកផ្លវការ: MistineCambodia
ឬ TikTok: mistine_cambodia
ឬវេបសាយផ្លូវការ: mistinecambodia.com