Zlatan ទទួល​ចំណូល​រាប់​សែន​ដុល្លារ​ពី​ Sponsor រាល់​ពេល​បង្ហោះ​ផ្សាយ​លើ​ Instagram​

  • 2023-07-14 13:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Zlatan Ibrahimovic រក​ចំណូល​បាន​ ២៩០,០០០ ដុល្លារ​ពី​ Sponsor រាល់​ការ​បង្ហោះ​ផ្សាយ​លើ​ Instagram ខ្លួន​ម្ដង​។ នេះ​បើ​យោង​តាម​ Hopper HQ

កីឡាករ​នេះ​ជា​បុគ្គល​ទី​៣៩ នៅ​លើ​ពិភព​លោក​ អាច​ស៊ី​ថ្លៃ​ពី​ Sponsor រហូត​ដល់​ខ្ទង់​រាប់​សែន​បែប​នេះ​ គ្រាន់​តែ​បង្ហោះ​ផ្សព្វផ្សាយ​ឲ្យ​ម្ដង​។

ខណៈ​អ្នក​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​១ គឺ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ដែល​ស៊ី​ថ្លៃ​រហូត​ទៅ​ដល់​ ២,៣៩៧,០០ ដុល្លារ​ និង​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ជា​អ្នក​ជាប់​ចំណាត់​ថ្នាក់​បន្ទាប់​រហូត​ទៅ​ដល់​ ១,៧៧៧,០០០ដុល្លារ។

Zlatan នៅ​ខណៈ​នេះ​មាន​អ្នកគាំទ្រ​នៅ​បណ្ដាញ​សង្គម​ Instagram រហូត​ទៅ​ដល់​ ៦១.៣លាន​នាក់​ឯណោះ​៕

អត្ថបទ៖ សេរី មង្គល