Son បដិសេធ​មិន​ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​

  • 2023-07-17 12:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Son Heung Min បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ធ្វើ​ការ​បដិសេធ​មិន​ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​នោះ​ទេ​ ព្រោះ​តែ​ Premier League នៅ​តែ​ជា​ជម្រើស​ដែល​គេ​ចង់​បាន​។

Son បាន​និយាយ​ថា​៖" កីឡាករ​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​ផ្លាស់​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​នេះ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទែន​ យ៉ាង​ណា​សម្រាប់​ខ្ញុំ​ផ្ទាល់​ Premier League នៅ​តែ​ជា​ក្ដី​សុបិន​របស់​ខ្ញុំ​ ខ្ញុំ​នៅ​តែ​ចង់​លេង​នៅ​ទី​នេះ​ ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​រដូវកាល​នេះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" កាល​ពី​រដូវកាល​មុន​ ខ្ញុំ​មាន​របួស​កាយសម្បទា​មួយ​ចំនួន​ អញ្ចឹង​ហើយ​នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ ខ្ញុំ​ចង់​បង្ហាញ​ថា​ ខ្ញុំ​ជា​ Son ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់​ "។

នៅ​ក្នុង​ឆ្នាំ​នេះ​ ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ធ្វើ​ការ​វិនិយោគ​ជា​ច្រើន​ទៅ​លើ​វិស័យ​បាល់ទាត់​ ដោយ​បាន​ទិញ​យក​កីឡាករ​អឺរ៉ុប​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ Ronaldo, Benzema និង​ Kante ជា​ដើម​៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី