អាមេរិក ចង់ហាមឃាត់ មិនឱ្យនាំចេញបន្ទះឈីបទៅចិន តែក្រុមហ៊ុនផលិតថា ខ្លាចបុគ្គលិកដាច់បាយ!
- 2023-07-19 03:49:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ចង់ហាមឃាត់ មិនឱ្យនាំចេញបន្ទះឈីបទៅចិន តែក្រុមហ៊ុនផលិតថា ខ្លាចបុគ្គលិកដាច់បាយ!
ចន្លោះមិនឃើញ
ក្រុមឧស្សាហកម្មបន្ទះឈីបរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យបញ្ឈប់ការទប់ស្កាត់បន្ថែមទៀតនៅក្នុងការនាំចេញឧបករណ៍អេឡិចត្រូនិកទៅកាន់ប្រទេសចិននៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ខណៈដែលរដ្ឋបាល Biden ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការរឹតបន្តឹងបន្ថែមទៀតលើការនាំចេញបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិន។
យោងតាមសេចក្តីថ្លែងការណ៍របស់សមាគមឧស្សាហកម្ម Semiconductor (SIA) បានឱ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ម្តងហើយម្តងទៀតនូវ "ការរឹតត្បិតជាឯកតោភាគីហួសហេតុពេក លើការនាំចេញបន្ទះឈីប ទៅកាន់ប្រទេសចិន ដែលអាចជះឥទ្ធិពលលើឧស្សាហកម្មអាមេរិក។ ការរឹតបន្តឹងច្បាប់ក៏ប្រថុយនឹងការរំខានដល់សង្វាក់ផ្គត់ផ្គង់ និងបង្កឱ្យមានភាពមិនប្រាកដប្រជាក្នុងទីផ្សារផងដែរ”។
មន្ត្រីរដ្ឋបាលកំពូលរបស់ប្រធានាធិបតី Biden រួមទាំងរដ្ឋលេខាធិការ Antony Blinken បានជួបជាមួយនាយកប្រតិបត្តិមកពីក្រុមហ៊ុន Intel, Qualcomm និង Nvidia កាលពីថ្ងៃច័ន្ទ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ ឧស្សាហកម្មបន្ទះឈីបរបស់សហរដ្ឋអាមេរិកចង់ការពារប្រាក់ចំណេញរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈដែល Nvidia, Qualcomm និង Intel មានការលក់ដ៏សំខាន់នៅលើទីផ្សារ។
កាលពីឆ្នាំមុន ប្រទេសចិន ចំណាយប្រាក់ចំនួន ១៨០ពាន់លានដុល្លារក្នុងការទិញ semiconductor ពោលគឺច្រើនជាងមួយភាគបីនៃការទិញសរុបទូទាំងពិភពលោកដែលមានចំនួនប្រមាណ ៥៥៥ពាន់លាន។ នេះបើយោងតាម SIA ។
"ក្នុងរយៈពេលវែង ការរឹតបន្តឹងហាមឃាត់ការលក់មជ្ឈមណ្ឌលទិន្នន័យ GPUs របស់យើងទៅប្រទេសចិន ប្រសិនបើត្រូវបានអនុវត្ត វានឹងបណ្តាលឱ្យបាត់បង់ឱកាសជាអចិន្ត្រៃយ៍សម្រាប់ឧស្សាហកម្មរបស់សហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែង និងឈានមុខគេនៅក្នុងទីផ្សារដ៏ធំបំផុតមួយរបស់ពិភពលោក និងប៉ះពាល់ដល់អាជីវកម្មនាពេលអនាគតរបស់យើង និងរួមទាំងហិរញ្ញវត្ថុផងដែរ"។ លោក Colette Kress ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Nvidia បាននិយាយនៅក្នុងសន្និសីទរបស់វិនិយោគិនកាលពីខែមុន។
នាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Pat Gelsinger កាលពីសប្តាហ៍មុនបានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីប្រកាសការផ្គត់ផ្គង់បន្ទះឈីប AI របស់ខ្លួនទៅកាន់ប្រទេស ចិន៕