ម៉ាឡេស៊ី ហាមឃាត់នាំចូលឡានថោកៗមកលក់ក្នុងប្រទេស ទោះឡានថ្មីខ្លាញ់គោក៏ដោយ
- 2023-07-19 03:51:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ី ហាមឃាត់នាំចូលឡានថោកៗមកលក់ក្នុងប្រទេស ទោះឡានថ្មីខ្លាញ់គោក៏ដោយ
ចន្លោះមិនឃើញ
ប្រទេសម៉ាឡេស៊ី បានដាក់ចេញបម្រាមមិនឱ្យនាំចូលរថយន្តដែលមានតម្លៃធូរថ្លៃ យកមកលក់នៅក្នុងប្រទេសឡើយ មិនថាជារថយន្តថ្មីៗ រថយន្តសាំង ឬរថយន្តអគ្គិសនីក៏ដោយ។
បើយោងតាមក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា រថយន្តអគ្គិសនីដែលមានតម្លៃក្រោម ២ម៉ឺន ២ពាន់ដុល្លារ និងរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ដែលមានតម្លៃក្រោម ៥ម៉ឺន ៥ពាន់ដុល្លារ នឹងត្រូវហាមឃាត់នាំចូល។
បច្ចុប្បន្ន រថយន្តអគ្គិសនីដែលមានតម្លៃថោកជាងគេបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី គឺជាម៉ូឌែល Neta V ដែលមានតម្លៃ ២ម៉ឺន ១ពាន់ដុល្លារ ដោយពេលសាកពេញអាចធ្វើដំណើរបានចម្ងាយ ៣៨០គីឡូម៉ែត្រ។
រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា ការដាក់ចេញវិធានការហាមឃាត់ការនាំចូលរថយន្តតម្លៃធូរថ្លៃខាងលើនេះ គឺដើម្បីជំរុញឱ្យមនុស្សងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ កាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនដែលបង្កឱ្យមានការកកស្ទះ និងប៉ះពាល់បរិស្ថាន និងជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តនីមួយៗ គិតគូរទៅលើគុណភាពរថយន្ត ជាជាងការប្រជែងលើតម្លៃធូរថ្លៃ៕