ផេក​ហ្វេសប៊ុក «សម្តេច ហ៊ុន សែន» បើកដំណើរការ​ឡើងវិញ​ហើយ

  • 2023-07-20 02:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផេក​ហ្វេសប៊ុក​ដែលមាន​ឈ្មោះថា «Samdach Hun Sen, Cambodian Prime Minister» ត្រូវបានបើកដំណើរការ​ឡើងវិញហើយកាលពីយប់មិញនេះ ​ធ្វើឡើង​ដោយលោក ដួង តារា ដែល​ជា​អ្នកបង្កើត​ផេក​នេះ​លើកដំបូង​កាលពីឆ្នាំ​២០១០។

លោក ដួង តារា បាន​បញ្ជាក់​ថា លោក​មិនចង់​បាត់បង់​ផេកដ៏សំខាន់​នេះឡើយ និង​សម្រេច​ចិត្ត​យកមកប្រើឡើងវិញ និងស្នើសុំ​ផេកនេះ​ទុកបន្តប្រើ​ជាប្រយោជន៍សង្គម​ជាតិ ទោះបី​សម្តេច​តេជោ ហ៊ុន សែន មិនប្រើក៏ដោយ។

លោក​ ដួង តារា បាន​សរសេរ​រៀបរាប់​នៅលើផេក​ហ្វេសប៊ុកនេះ ដែល​មាន​អត្ថន័យដូចខាងក្រោម៖

«កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១០ (មុនខ្ញុំចូលបម្រើការងារជូន សម្តេចតេជោនាយករដ្ឋមន្រ្តី) ខ្ញុំបានបង្កើត Page “ Samdech Hun Sen, Cambodian Prime Minister នេះដើម្បីទុកប្រគល់ជូន សម្តេច សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសដើម្បីបានដឹងអំពីសុខទុក្ខពលរដ្ឋដោយផ្ទាល់តាមរយៈសំណូមពរ និងមតិយោបល់តាមរយៈផេកនេះ។ ដោយសារខ្ញុំបានឃើញអំពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនងសង្គម Facebook នេះ ទើបខ្ញុំសម្រេចបង្កើតPage នេះឡើងទុកជូន សម្តេច យកទៅប្រើជាប្រយោជន៍ប្រទេសជាតិ។ ខ្ញុំមិនចង់បាត់បង់ផេកដ៏សំខាន់ ដែលខ្ញុំបានប្រើពេល ១៣ឆ្នាំកន្លងមកនេះឡើយ។ ខ្ញុំបានសម្រេចចិត្តយកមកប្រើឡើងវិញ និងសូមស្នើសុំរក្សាផេកនេះទុកបន្តប្រើជាប្រយោជន៍សង្គមជាតិ ទោះបីសម្តេចតេជោមិនប្រើក៏ដោយ។»

អត្ថបទ៖ សំភី