តារាល្បីៗ ជួបពិសារអាហារសាមគ្គីជាមួយអតីតថៅកែផលិតកម្ម KH Promotion នៅរសៀលនេះ

  • 2023-07-20 04:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភពដ៏គួរឲ្យទុកចិត្ដពីរង្វង់អ្នកសិល្បៈមួយ បានទម្លាយថា តារាល្បីៗ ហើយត្រូវជាអតីតអ្នកធ្លាប់បំពេញការងារក្នុងនាមជាតារាចម្រៀង និងសម្ដែងឲ្យផលិតកម្ម KH PROMOTION របស់លោក គឹម ហេង ជាច្រើនរូប នឹងជួបជុំគ្នាពិសារអាហារសាមគ្គី ដើម្បីជាការរំលឹកគុណ និងលើកទឹកចិត្ដលោក គឹម ហេង ដែលកំពុងជួបបញ្ហាបាក់ទឹកចិត្ដ។

តាមគម្រោង អតីតកូនចៅ និងលោក គឹម ហេង នឹងទទួលទានអាហារនៅម៉ោង ១១ កន្លះ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់២។ អ្នកដែលចូលរួមក្នុងកម្មវិធីនេះ គឺមានដូចជា៖ លោក ប៉ែន ចំរុង លោក សាន ផានិត រ៉ាយុទ្ធ យុគ ឋិតរដ្ឋា ទូច ស្រីលក្ខណ៍ និងលោក សាយ សៀរ៉ា ជាដើម។

ពិធីជួបជុំនេះ ផ្ដួចផ្ដើមឡើងដោយពិធីករ ប៉ែន ចំរុង ក្រោយពីឃើញអតីតថៅកែរបស់ខ្លួនធ្លាក់ខ្លួន ហើយបាក់ទឹកចិត្ដយ៉ាងខ្លាំងក្រោយពីអាជីវកម្មដួលរលំ គ្រួសារក៏បែកបាក់។ ករណីថៅកែផលិតកម្ម KH PROMOTION ត្រូវបានមហាជនចាប់អារម្មណ៍ ជាពិសេសអ្នកសិល្បៈចាប់អារម្មណ៍ខ្លាំងជាថ្មីទៀត ក្រោយពីលោកចេញមុខជាសាធារណៈបកស្រាយរឿងរ៉ាវគ្រួសារ និងដំណើរដួលរលំផលិតកម្មកាលពីពេលថ្មីៗ តាមរយៈបទសម្ភាសន៍ដ៏វែងមួយសារព័តមានក្នុងស្រុក៕

ជិន សុភ័ក្ដ្រ