ឥណ្ឌា ចាប់ផ្តើមផ្លាស់ប្តូរការធ្វើកសិកម្មបែបប្រពៃណី មកជាបែបទំនើប ប្រើប្រាស់ដ្រូន ជំនួសកម្លាំងមនុស្ស

  • 2023-07-27 08:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យកសិកម្មរបស់ប្រទេសឥណ្ឌា ជាធម្មតាមិនបានតាមឱ្យទាន់ជាមួយនឹងបច្ចេកវិទ្យាថ្មីនោះទេ ដោយពឹងផ្អែកភាគច្រើនលើវិធីសាស្រ្តបែបប្រពៃណី។

ប៉ុន្តែអ្នកចាប់ផ្តើមអាជីវកម្មដែលមានឯកទេសខាងបច្ចេកវិទ្យា ដ្រូន កំពុងព្យាយាមផ្លាស់ប្តូររបៀបធ្វើ់កសិកម្មនៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមហាយក្សមួយនៅក្នុងតំបន់អាស៊ី។ ក្រុមហ៊ុនទាំងនេះកំពុងលើកទឹកចិត្តកសិករឱ្យប្រើ ដ្រូន ដើម្បីត្រួតពិនិត្យស្ថានភាពដំណាំ និងបាញ់ថ្នាំជាមួយជី និងថ្នាំសម្លាប់សត្វល្អិត។ រដ្ឋាភិបាលរបស់ឥណ្ឌាក៏បានធ្វើការផ្តល់កម្ចីសម្រាប់ប្រជាជន យកទៅទីញឧបករណ៍ទំនើបៗសម្រាប់ប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ដែលមានតួយ៉ាងដូចជា ដ្រូន ជាដើម។

ការប្រើប្រាស់ដ្រូននៅក្នុងវិស័យកសិកម្មនេះកើតឡើងចំពេលផែនការមហិច្ឆតារបស់រដ្ឋាភិបាលឥណ្ឌា ចង់ធ្វើឱ្យប្រទេសខ្លួន ក្លាយជាមជ្ឈមណ្ឌលដែលសម្បូរទៅដោយការប្រើប្រាស់ដ្រូនក្នុងវិស័យផ្សេងៗ នៅត្រឹមឆ្នាំ ២០៣០ ។ លោក Arunoday Mukharji អ្នកសារព័ត៍មានរបស់ BBC បានធ្វើដំណើរទៅកាន់ស្រុក Kancheepuram ក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីយល់ពីរបៀបដែលកសិករកំពុងសម្របខ្លួនទៅនឹងការធ្វើការជាមួយឧបករណ៍ដ្រូន នៅលើវាលស្រែរបស់ពួកគេ៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី