សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ អាចជាការទស្សន៍ទាយពិតរបស់ហោរ៉ា Nostradamus កាលពី៤៥៥ឆ្នាំមុន?
- 2023-10-10 02:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ អាចជាការទស្សន៍ទាយពិតរបស់ហោរ៉ា Nostradamus កាលពី៤៥៥ឆ្នាំមុន?
ចន្លោះមិនឃើញ
បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស់ នៅប៉ាឡេស្ទីននោះមក គេគឺបាននឹកឃើញភ្លាមដល់ការទស្សន៍ទាយមួយរបស់កំពូលហោរ៉ាបារាំងលោក Nostradamus កាលពី ៤៥៥ឆ្នាំមុន។
ក្នុងសៀវភៅព្យាករណ៍របស់លោកដែលមានចំណងជើងថា «Les Propheties» ចុះផ្សាយក្នុងឆ្នាំ១៥៦៨ គឺបានលើកឡើងពីសង្គ្រាមដ៏ធំមួយក្នុងឆ្នាំ២០២៣។ លោកបានសរសេរថា៖ ៧ខែនៃសង្គ្រាមដ៏ធំនេះ មនុស្សស្លាប់គរលើគ្នា»។
ជាមួយគ្នានេះ គេបានសន្និដ្ឋានទៀតថា វាអាចជាសង្គ្រាមលោកលើកទី៣ ពោលគឺជាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងចាក់ស្រេះមិនអាចបកក្រោយ។
ក្រៅពីនេះ លោក Nostradamus ក៏បានទស្សន៍ទាយនូវហេតុការណ៍ដែលនឹងកើតឡើងនាពេលខាងមុខនេះដែរ ដូចជាការប្រែប្រួលអាកាសធាតុដែលកាន់តែធ្ងន់ធ្ងរខ្លាំងនៅសមុទ្រខ្មៅ, ការបរាជ័យបេសកកម្មទៅភពអង្គារ មរណភាពរបស់ Pope Francis និងការបញ្ចប់សែរាជវង្សនៅអង់គ្លេសជាដើម៕
ប្រភព៖ News24 Online