Isco រក​ក្លឹប​ថ្មី​ទៅ​លេង​បាន​ហើយ​ សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤

  • 2023-07-27 12:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Isco រក​ក្លឹប​ថ្មី​ទៅ​លេង​បាន​ហើយ​សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​ ដោយ​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​ Real Betis

កីឡាករ​នេះ​បាន​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​លីគ​កំពូល​អេស្ប៉ាញ​ខាង​លើ​ដោយ​ Free Agent ដែល​មាន​កុងត្រា​រយៈពេល​១ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៤។

Isco ធ្លាប់​ជា​កីឡាករ​របស់​ Real Madrid ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​នេះ​អស់​រយៈពេល​ ៩ឆ្នាំ​ ចូល​រួម​លេង​បាន​ ៣៥៣ប្រកួត​ និង​ស៊ុត​ចូល​ ៥៣គ្រាប់​ ដោយ​ឈ្នះ​ពាន​ UCL ៥ដង​ជា​មួយ​ក្លឹប​នេះ​។ កីឡាករ​នេះ​ក៏​ធ្លាប់​លេង​ឲ្យ​ក្លឹប​ផ្សេងៗ​ដូច​ជា​ Valencia, Malaga និង​ Sevilla ជា​ដើម​ផង​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី