ខែ១០ខាងមុខនេះ នឹង​ដឹងច្បាស់ហើយថា កម្ពុជាអាចទៅលេង​វគ្គជម្រុះជុំទី២ World Cup 2026 បាន​ឬអត់!

  • 2023-07-28 02:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចាប់ឆ្នោត​ក្នុងវគ្គជម្រុះ​បាល់ទាត់​ពិភពលោក FIFA World Cup 2026 ជុំទី១ ត្រូវបានធ្វើរួចហើយ ដោយ​កម្ពុជា ត្រូវប៉ះ ប៉ាគីស្ថាន។ ការប្រកួតនេះនឹងធ្វើឡើង​ដោយការផ្លាស់ប្តូរទឹកដីគ្នា ២ជើង ក្នុងនោះ៖

  • ជើងទី១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២៣ នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក រាជធានីភ្នំពេញ

  • ជើងទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ប្រទេស​ប៉ាគីស្ថាន។

ក្រុមដែល​ឈ្នះ​ពីការប្រកួតវគ្គ​ជម្រុះជុំទី១នេះ នឹង​មានកៅអី​ឡើងទៅលេងជុំទី២ ដែល​ជាវគ្គចែកពូល ដោយមាន​ក្រុម៣​ កំពុងរង់ចាំ រួមមាន អារ៉ាប៊ី សាអ៊ូឌីត ហ្សកដានី និងតាជីគីស្ថាន។

គួររំលឹក​ថា ក្រុមទាំងពីរធ្លាប់ប៉ះគ្នារួចមកហើយ កាលពីវគ្គជម្រុះជុំទី១ World Cup 2022 ដោយកម្ពុជា​បានយកឈ្នះប៉ាគីស្ថាន​ទាំងពីរជើង ក្នុងលទ្ធផល ២-០ (ជើងទី១) និង ២-១ (ជើងទី២)៕

អត្ថបទ៖ សំភី