នេះហើយចិត្តគំនិតពិតទាក់ទងរឿងស្នេហា និងរៀបការរបស់តួអង្គ MV “SEVEN”

  • 2023-07-28 06:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Jungkook (BTS) បានចេញបទចម្រៀងទោលផ្លូវការ ក្រោយមានការទន្ទឹងរង់ចាំជាយូរ ដែលមានចំណងជើងថា “Seven” ហើយវីដេអូចម្រៀង ចូលរួមសម្តែងដោយ Han So Hee ដែលជាតារាកូរ៉េដ៏មានប្រជាប្រិយភាពបំផុតមួយនាពេលបច្ចុប្បន្ននេះ។

នៅក្នុងវីដេអូ Jungkook និង Han So Hee ដើរតួជាគូស្នេហ៍ដែលម្នាក់ខឹង ម្នាក់តាមលួង។ ភាពស៊ីសង្វាក់របស់​ពួក​គេ​ ពិតជាគ្មានអ្វីអាច​ប្រកែក​បាន​ទេ ដោយទទួល​បាន​ការ​សរសើរ​ពី​អ្នក​គាំទ្រ​យ៉ាងខ្លាំងលើសលុប។

ខណៈក្នុងវីដេអូ តួអង្គ Jungkook និង Han So Hee ឈ្លោះគ្នាតាំងពីដើមវីដេអូ រហូតដល់ចុងបញ្ចប់ទើបត្រូវគ្នាវិញ ប៉ុន្តែតើក្នុងជីវិតពិតនៃរឿងស្នេហា របស់ពួកគេមានភាពខុសប្លែកគ្នាយ៉ាងណា?

រម្លឹកទៅកាលពីមុន សមាជិកពៅរបស់ BTS រូបនេះ ធ្លាប់បានឆ្លើយសំណួរទាក់ទងនឹង បំណងក្នុងរឿងស្នេហា។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល Jungkook ក៏ធ្លាប់លើកឡើងថា ខ្លួនជា​មនុស្ស​រ៉ូមែនទិក តែ​​ហាក់គ្មាន​សង្ឃឹមនឹងរឿងស្នេហាសោះ។ មកដល់ពេលនេះ អ្នកគាំទ្រភាគច្រើន ច្បាស់ជាដឹងថា IU គឺជាប្រភេទនារីក្នុងចិត្តរបស់លោក តែពេលនេះ IU មានម្ចាស់បេះដូងហើយ។

ដោយឡែកក៏មាន​ម្ដងនោះ កាលពីនៅក្មេង យុវជន Jungkook បាន​បង្ហាញ​ពី​បំណង​ចង់​ទទួល​បាន​ស្នាមថើប​ដូច​រឿង «Love 911» ដែលតួអង្គក្នុងរឿងលើកនារីដេលខ្លួន​ស្រឡាញ់ ដោយដៃទាំងសងខាង ហើយថើបនាង។ មើលហើយ Jungkook ចង់​មាន​បទពិសោធន៍​យ៉ាង​ហោច​ណាស់​ម្តង​ក្នុងមួយជីវិត មុន​ពេល​​ស្លាប់។

Jungkook ធ្លាប់បានលើកថា ខ្លួនពិតជាជឿថា ថ្ងៃណាមួយនឹងឮសំឡេងកណ្តឹង នៅពេលជួបគូជីវិត ដូចដែលធ្លាប់ឃើញក្នុងខ្សែភាពយន្តគំនូរជីវចលជប៉ុន «Your Name» ដែរ។

ងាកមក Han So Hee មានទស្សនៈខុសគ្នាទាំងស្រុង ដោយកាលពីក្នុងឆ្នាំ ២០២០ អាជីពសម្ដែងរបស់នាងហក់ឡើងខ្លាំង ជាមួយនឹងរឿង «The World of the Married» ហើយក្នុងរឿង នាងបានដើរតួជានារីផិតក្បត់ជាមួយបុរសដែលរៀបការហើយ។

ក្នុងបទសម្ភាសន៍ក្នុងឆ្នាំ ២០២០ Han So Hee បាននិយាយថាការដើរតួបែបនេះ គឺពិបាកសម្រាប់នាងណាស់ ហើយការបង្ហាញរឿងរ៉ាវស្មុគស្មាញនៃអាពាហ៍ពិពាហ៍ អាចប្រែទៅជាការមិនពេញចិត្តមួយចំនួនចំពោះមង្គលការពិតរបស់នាង។

So Hee និយាយថា ខ្លួនមិនគិតថា អាចរៀបការបានទេ។ វា​មិន​មែន​ដោយសារ​តែ​អំពើ​ផិត​ក្បត់​ក្នុងរឿងទេ ប៉ុន្តែដោយសារតួអង្គក្នុងរឿង បង្ករឿងសង្ស័យច្រើន ទៅជាការថប់បារម្ភ ការមិនទុកចិត្តគ្នា និងមិនចុះសម្រុងក្នុងរៀបការរបស់ពួកគេ។

So Hee ថា៖ «រឿងនេះបង្ហាញពីរឿងរ៉ាវលម្អិតនៃគ្រួសារដែលបែកបាក់គ្នា។ ខ្ញុំចាប់ផ្តើមដេកឆ្ងល់ ថាតើខ្ញុំនឹងអាចរៀបការដោយខ្លួនឯងបានឬអត់»?

តារាស្រីរូបនេះបានបន្ថែមថា សូម្បីតែមិត្តភ័ក្តិរបស់នាងក៏មានការស្ទាក់ស្ទើរក្នុងការបង្កើតទំនាក់ទំនងស្នេហាដែរ ហើយពេលមើលរឿងនោះហើយ មានខ្លះកើតអាការៈពិបាកផ្លូវចិត្តទៀតផង៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី