មានអ្នកប្រើជាង ១០០លាននាក់ត្រឹម ៥ថ្ងៃ ពេលនេះ Threads បែរជាបាត់អ្នកប្រើជាងពាក់កណ្តាល!

  • 2023-07-31 01:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា បណ្តាញទំនាក់ទំនងសង្គមថ្មីរបស់ខ្លួន Threads បានបាត់បង់អ្នកប្រើប្រាស់ជាងពាក់កណ្តាល។

កម្មវិធី Threads ដែលបង្កើតឡើងមកដើម្បីជាគូប្រជែងនឹង Twitter ទទួលបានអ្នកប្រើប្រាស់ជាង ១០០ លាននាក់ក្នុងរយៈពេល ៥ ថ្ងៃនៃការចាប់ផ្តើមដាក់ឱ្យដំណើរកម្មវិធីនេះជាផ្លូវការ។ ប៉ុន្តែលោក Zuckerberg បានទទួលស្គាល់ថាចំនួននេះបានធ្លាក់ចុះហើយ។

លោកបាននិយាយថា "ប្រសិនបើអ្នកមានមនុស្សជាង ១០០ លាននាក់ចុះឈ្មោះស្របតាមចិត្តចង់របស់ពួកគេ គឺវាពិតជាអស្ចារ្យណាស់ ប្រសិនបើពួកគេទាំងអស់ ឬសូម្បីតែពាក់កណ្តាលនៃពួកគេបានឈប់ប្រើក៏ដោយ " ។ លោក Zuckerberg - ដែលបានធ្វើការបកស្រាយ ទៅកាន់បុគ្គលិកដែលបានឮដោយទីភ្នាក់ងារព័ត៌មាន Reuters បានពណ៌នាស្ថានភាពថា "ធម្មតា" ហើយបាននិយាយថាលោករំពឹងថានឹងរក្សាឱ្យបាននូវភាពប្រសើរឡើងនៅពេលដែលមុខងារថ្មីៗត្រូវបានបន្ថែមទៅក្នុងកម្មវិធី។

Threads ត្រូវបានគេរិះគន់ចំពោះមុខងាររបស់វាដែលមានកំណត់នៅពេលបានដាក់ឱ្យដំណើរការជាលើកដំបូង។ ចាប់តាំងពីពេលនោះមក Meta បានបន្ថែមមុខងារថ្មីៗ ដូចជាព័ត៌មានពីមនុស្សដែលយើងបាន "following" និង "for you" ដាច់ដោយឡែក និងបង្កើនវិសាលភាពដើម្បីបកប្រែសារបង្ហោះទៅជាភាសាផ្សេងៗ៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី