នោះ យុវជនម្នាក់ បញ្ចេញខ្ទេច ចរិតពិតរបស់ G-Devith ពេលជួបនៅកន្លែងកាត់សក់

  • 2023-08-02 01:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនម្នាក់ដែលប្រើទំព័រហ្វេសប៊ុក Stephen Row អ្នកវិភាគឯករាជ្យ បានចេញមកលាតត្រដាង ពីចរិតឬកពារពិតរបស់តារាចម្រៀងរ៉េប ជី ដេវីដ ក្នុងគ្រាដែលរូបកេបានជួបនៅកន្លែងកាត់សក់មួយកន្លែង។

តាម Stephen Row បានឲ្យដឹងថា នៅថ្ងៃមួយកាលពីអតីតកាល លោកបានឃើញ តារាចម្រៀងរ៉េប ដោយចៃដន្យ នៅកន្លែងកាត់សក់មួយកន្លែងម្តុំផ្សារដើមថ្កូវ។លោកថ្លែងថា "គាត់ខាងក្រៅខ្ពស់ណាស់ ។ ជាសិល្បករ និង តារារ៉េបពិតមែន តែខាងក្រៅគឺ គាត់ជាមនុស្សដាក់ខ្លួន"។

យុវជនដដែលបានលាតត្រដាងរឿងនេះ បន្ទាប់ពីថ្មីថ្មីនេះ តារាចម្រៀងរ៉េបកម្ពស់ខ្ពស់រូបនេះ បានទទួលរងការប្រមាថពីជនអនាមិក ដែលបានចោលដុំទឹកកកមកលើ គ្រាដែលគេកំពុងច្រៀងនៅលើឆាក។ស្ថានភាពនេះ លោក Stephen Row បានយល់ថា ចរិតឬកពារ បុគ្គលិកលក្ខណៈរបស់ តារារ៉េបមកពីខេត្តបាត់ដំបង មិនសមនឹងទទួលការប្រមាថបែបនេះឡើយ។

លោកបានរៀបរាប់ទៀតថា "កាលនោះខ្ញុំអង្គុយសាឡុងចាំគាត់កាត់ហើយ បានខ្ញុំឡើង។ ពេលកាត់ហើយ គាត់ងើបពីកៅអី បែមកលើកដៃសំពះជម្រាបលា មនុស្សទូទាំងកន្លែងកាត់សក់ មិនថាអ្នកនោះជាភ្ញៀវ ជាជាងកាត់សក់ ឬ អ្នកបើកទ្វារឲ្យគាត់ គាត់សំពះដើរពីខាងក្នុងរហូតដល់ទ្វារចេញទៅឡានគាត់"។

ស្តេបផិន រ៉ូ គូសបញ្ជាក់ថា កាយវិការគាត់សំពះលារបស់តារាចម្រៀង មកកាន់មនុស្សដែលគិតថា មានតែពួកគេទេដែលស្គាល់គាត់ ធ្វើឲ្យយុវជនទាំងអស់ បូករួមទាំងលោកផង បានលើកដៃសំពះលាតបគាត់វិញ ទាំងរំភើប។

លោកថ្លែងទៀតថា "ជី ដេវីដ គឺជាតារាល្បី តែ គេក៏ជាមនុស្សទូទៅដូចជាពួកយើង គឺ រមែងចង់បាននូវការគោរពឲ្យតម្លៃ ។ តែគាត់អាចខុសពីតារាល្បីដទៃត្រង់គាត់ឲ្យតម្លៃមនុស្សនៅជុំវិញខ្លួនគាត់មុន"។

វាជារឿងគួរឲ្យសោកស្តាយបំផុត ដែលជនបង្កហេតុធ្វើរឿងដ៏ប្រមាថ បន្ទាបបន្ថោកតម្លៃ១នេះទៅលើគាត់ ទាំងដែលគាត់មិនស្គាល់សោះជាថា ជននោះជានរណា។

ជាចុងក្រោយ ស្តេបផិន រ៉ូ លើកឡើងទៀតថា សង្ឃឹមថា យុត្តិធម៌នឹងមានសម្រាប់សិល្បករម្នាក់នេះ៕

អត្ថបទ៖ ទារិកា