កិត្តិយសដ៏ធំ! គ្រឹះស្ថានអប់រំមួយរបស់ក្រសួងការងារ ត្រូវជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ដែលបណ្តុះបណ្តាលសិស្សមកពីប្រទេសអាស៊ាន
- 2023-08-02 02:56:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិត្តិយសដ៏ធំ! គ្រឹះស្ថានអប់រំមួយរបស់ក្រសួងការងារ ត្រូវជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ដែលបណ្តុះបណ្តាលសិស្សមកពីប្រទេសអាស៊ាន
ចន្លោះមិនឃើញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ជាលើកដំបូង និងកិត្តិយសដ៏ធំ ដែលគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្ស សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន។
ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ប្រព័ន្ធបញ្ជាសៀគ្វីដោយ ភី អិល ស៊ី-PLC Sequence Control” ក្រោមកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចល័តអាស៊ាន-កូរ៉េ (ASEAN-ROK TVET Mobility Programme) ដែលមានសិក្ខាកាមចូលរួមមកបណ្តាប្រទេសអាស៊ាន រួមមាន ឥណ្ឌូនេស៊ី, ប្រ៊ុយណេ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងកម្ពុជា សរុបចំនួន ៥០រូប។
គម្រោងនេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (The Korea Chamer of Commerce and Industry) នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកអនុវត្តគម្រោង។
តាមរយៈគម្រោងនេះដែរ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈនឹងត្រូវរៀបចំវគ្គបណ្តុះបណ្តាលមួយទៀតនៅដើមឆ្នាំ២០២៤ ដែលមានរយៈពេល ៣ខែ ដូចគ្នា (រយៈពេល ២ខែសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងរយៈពេល ១ខែ ត្រូវអនុវត្តការងារជាក់ស្តែងនៅតាមរោងចក្រ សហគ្រាស)៕
ប្រភព៖ ក្រសួងការងារ