រឿង “តាមចាប់ស្នេហ៍” ផ្ទុះការគាំទ្រខ្លាំង មានប្រិយមិត្ដខ្លះចង់ស្គាល់មុខអ្នកនិពន្ធ

  • អាទិត្យ, 6 សីហា 2023 04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដភាគ រឿង”តាមចាប់ស្នេហ៍” បានបង្ហោះភាគទី១ នៅលើបណ្ដាញសង្គមទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ជាក់ស្ដែងទំព័រហ្វេសប៊ុកលោកស្រី ទ្រី ដាណា ដែលបានដាក់បង្ហោះនូវខ្សែភាពយន្ដបាននេះកាន់តែផ្ទុះការគាំទ្រខ្លាំង ដោយក្នុងរយៈពេលមិនដល់២៤ម៉ោងផង ស្រាប់តែមានអ្នកចូលទស្សនារហូតដល់ជិត ២លានដង(1.7 M)។

ក្រោយពីមានការគាំទ្របែបនេះ ក៏មានប្រិយមិត្ដខ្លះបានកោតសរសើរនូវទឹកដៃនិពន្ធសាច់រឿង អមដោយបទចម្រៀងមួយបទក្រោមចំណងជើងថា “តាមចាប់ស្នេហ៍” យ៉ាងពីរោះ ខណៈដែលអ្នកបានចូលទស្សនាខ្សែភាពយន្ដនេះក៏ចង់ឃើញមុខអ្នកនិពន្ធផងនោះ។ ដើម្បីឆ្លើយតបនឹងការចង់ឃើញរបស់ប្រិយមិត្ដ លោក យន ប៊ុនរាជ ដែលជាអ្នកនិពន្ធវ័យក្មេងម្នាក់ បានចេញមុខមកបញ្ជាក់ច្បាស់ៗ។

លោក យន ប៊ុនរាជ បានប្រាប់Sabay ថា ខ្សែភាពយន្ដភាគ និងបទចម្រៀង “តាមចាប់ស្នេហ៍” គឺជាស្នាដៃនិពន្ធរបស់លោក ហើយមុនរឿងនេះត្រូវបានចេញជាផ្លូវការរូបលោកបានចូលរួមយ៉ាងសកម្មជាមួយអ្នកដឹកនាំរឿង។ សម្រាប់រូបលោកផ្ទាល់ ពិតជាមានមោទនភាព ក្រោយពីឃើញស្នាដៃនេះមួយនេះទទួលបានគាំទ្រខ្លាំងពីមហាជន។

ខ្សែភាពយន្ដភាគ រឿង”តាមចាប់ស្នេហ៍”របស់ផលិតកម្ម MKF ទើបចេញភាគទី១ នៅដើមខែសីហា ឆ្នាំ២០២៣។ ខ្សែភាពយន្ដបែបកំប្លែង លាយឡំឈុតឆាកស្នេហាដ៏ជក់ចិត្ដ ត្រូវបានសម្ដែងដោយតារាសម្ដែងល្បីៗ គឺមានលោកជំទាវឧកញ៉ា ទ្រី ដាណា លោក សេង មង្គល អ្នកនាង សួស វីហ្សា លោក ឆឹម សក្កដា លោក ឡៅ បញ្ញា និងលោក ប៊ុន លីម៉ៅ ជាដើម៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី