Jeon Somi ថា មុនចូល THE BLACK LABEL ធ្លាប់ទៅរកគ្រូទាយ ឲ្យជួយមើលរាសីទៀត
- 2023-08-09 03:19:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jeon Somi ថា មុនចូល THE BLACK LABEL ធ្លាប់ទៅរកគ្រូទាយ ឲ្យជួយមើលរាសីទៀត
ចន្លោះមិនឃើញ
ថ្មីៗនេះ Jeon Somi បានវិលមកវិញ ផ្សព្វផ្សាយអាល់ប៊ុមតូចថ្មីមានឈ្មោះថា «Game Plan» ហើយក្រោយបទចម្រៀងចេញផ្សាយនាងត្រូវមមាញឹកក្នុងការចូលរួមកម្មវិធីជាច្រើន ក្នុងនោះក៏រួមមាន កម្មវិធី YouTube របស់ Jo Hyun Ah គឺ Thursday Night ផងដែរ។
នៅពេលដែលក្រុម I.O.I ត្រូវបានរំសាយនៅឆ្នាំ ២០១៧ គ្រប់គ្នាបានសម្លឹងមើលការវិវត្តរបស់សមាជិកទាំងអស់ ថាតើពួកគេនឹងធ្វើអ្វីបន្ទាប់ទៀត ដោយក្នុងនោះក៏រួមទាំង Maknae Somi ដែរ។
ជាក់ស្ដែង ក្នុងឆ្នាំ ២០១៨ Somi បានចាកចេញពីផលិតកម្ម JYP ជាកន្លែងដែលនាងធ្លាប់ជាហ្វឹកហាត់ ហើយបានប្រើសមត្ថភាពដែលខ្លួនមានស្វែងរកភាពជោគជ័យនៅកន្លែងថ្មី។
ក្នុងឆ្នាំដដែលនោះ នាងបានចូលជ្រកក្រោមផលិតកម្ម THE BLACK LABEL ដែលជាសាខាផលិតកម្ម YG ហើយបានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាតារាទោលនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩។
មុនពេលស្វែងរក និងចុះហត្ថលេខាជាមួយ Label មួយនេះ Somi បាននិយាយប្រាប់ Jo Hyun Ah ក្នុងកម្មវិធីខាងលើថា នាងបានទៅជួបគ្រូទាយដែលទាយថានាងនឹងចុះហត្ថលេខាជាមួយក្រុមហ៊ុនដែលស័ក្តិសមមួយ ដែលដូចទៅនឹងអ្វីដែល THE BLACK LABEL មានណាស់។
គ្រូទាយបានប្រាប់នាងថា នាងនឹងរកបានក្រុមហ៊ុនដែលមិនមែនជាក្រុមហ៊ុនកូរ៉េ ឬក្រុមហ៊ុនបរទេសទេ។ ជំនួសមកវិញ ពួកគេបានស្នើថាក្រុមហ៊ុនដែលនៅចន្លោះ "រវាងក្រុមហ៊ុន ២ នោះ (បែបកូរ៉េ និងបរទេស)" នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់នាង។
ក្រោយមកនាងបានទៅ THE BLACK LABEL ហើយដឹងថាក្រុមហ៊ុននេះសម ពិតជាត្រូវនឹងអ្វីដែលគ្រូទាយ និយាយណាស់ ហើយធ្វើឱ្យនាងចាប់អារម្មណ៍ខ្លាំង។
Somi បាននិយាយថា BLACK LABEL ជាកន្លែងដែលស្ថិតនៅចន្លោះ រវាងក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនបរទេស ដែលត្រូវនឹងអ្វីដែលគ្រូទាយបានទស្សន៍ទាយ ដូច្នេះហើយនាងមិនបង្អង់ក្នុងការចាប់ឱកាសនោះឡើយ។
ក្រោយពីគិតគូរច្បាស់ Somi ក៏សម្រេចចុះហត្ថលេខា ជាមួយក្រុមហ៊ុន ហើយក៏បបង្កើតប្រវត្តិសាស្ត្រការងារ និងសាងស្នាដៃជាច្រើនរហូតមកដល់ពេលនេះ៕