“ឱ! សង្សារបងហ្អើយ” MV ផ្លូវការច្រៀងរួមគ្នារវាង G-devith និងហួរ ឡាវី ទើបចេញក្ដៅ!

  • 2023-08-11 03:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងរ៉េបលំដាប់ប្រទេសកម្ពុជាលោក ងួន ចាន់ដេវីត ទើបចេញបទចម្រៀងMV ផ្លូវការមួយបទក្រោមចំណងជើងថា “ឱ! សង្សារបងហ្អើយ” ជាមួយតារាចម្រៀងជើងចាស់សំឡេងស្អក ហួរ ឡាវី នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

គ្រាន់តែចេញនៅលើបណ្ដាញសង្គមYoutube និងFacebook ភ្លាម មានមហាជន ជាពិសេសអ្នកគាំទ្រ G-devith ផ្ទាល់បានចូលទស្សនា និងបង្ហាញការពេញចិត្ដជាច្រើននាក់។ ដ្បិតអ្នកខ្លះយល់ថា ការច្រៀងរួមគ្នារវាងតារាវ័យចាស់ និងតារាចម្រៀងរ៉េបបែបនេះ ស្រដៀងទៅនឹងការធ្វើរបស់ វណ្ណដា ជាមួយលោកតា គង់ ណៃ កាលពីពេលកន្លងទៅដែរ ដោយបទ “The time to rise” នោះទទួលបានការគាំទ្រខ្លាំង។

ប៉ុន្ដែសម្រាប់ហ្វេនៗ G-devith វិញ បានបង្ហាញការពេញចិត្ដ ហើយថាបទចម្រៀងមួយនេះកាន់តែអស្ចារ្យ ដោយការសម្ដែងក្នុងMV និងសំឡេងក៏ពីរោះមិនធម្មតា។ តោះ…កុំឲ្យខាតពេលយូរ ទៅទស្សនា និងស្ដាប់ ហើយជួយបង្ហាញការយល់ឃើញទាំងអស់គ្នា៕

ជិន សុភ័ក្ដ្រ