កែប-កំពត នឹងកាន់តែភ្ជាប់គ្នាយ៉ាងស្អិតរមួតខ្លាំងតាមរយៈការបង្កើតរថយន្តក្រុង ខ្សែរថភ្លើង និងទូកទេសចរណ៍

  • 2023-08-14 09:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកែប និងខេត្តកំពត មានភូមិសាស្រ្តជាប់គ្នា និងមានសក្តានុពលធនធានធម្មជាតិប្រហាក់ប្រហែលគ្នា ហើយការអភិវឌ្ឍទេសចរណ៍នៃខេត្តទាំងពីរមានលក្ខណៈបំពេញបន្ថែម និងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

យោងតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ បានឱ្យដឹងថា ដើម្បីពង្រីកវិសាលភាព និងទាញយកប្រយោជន៍ពីសហថាមភាពនៃខេត្តកែប និងខេត្តកំពត ជាគោលដៅទេសចរណ៍រួមមួយ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖

-អភិវឌ្ឍគោលដៅកម្សាន្តតំបន់ព្រៃកោងកាងព្រែកអង្កោល និងព្រែកចាករួមគ្នា តាមរយៈការជំរុញ និងពន្លឿនការរៀបចំ និងដាក់អនុម័តឱ្យប្រើប្រាស់ផែនការប្រើប្រាស់ដីតំបន់ព្រៃកោងកាងអង្កោល និងព្រែកចាក ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការមេគ្រប់គ្រង និងអភិរក្ស សម្រាប់បម្រើដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ក្នុងតំបន់។

-ពង្រឹងសហគមន៍អេកូទេសចរណ៍តំបន់ព្រៃកោងកាងអង្កោល-ព្រែកចាក ក្នុងការចូលរួមថែរក្សាព្រៃកោងកាង និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាញយកផលប្រយោជន៍ពីទេសចរណ៍ក្នុងតំបន់នេះ។

-ពង្រឹងការអភិវឌ្ឍ និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា តាមរយៈការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ ព្រឹត្តិការណ៍កីឡា ព្រឹត្តិការណ៍វិនិយោគ និងពិធីបុណ្យរួមគ្នា ដូចជាពិធីបុណ្យព្រៃកោងកាង និងពិធីបុណ្យម្រេចជាដើម។

-សិក្សានិងពិនិត្យលទ្ធភាពបង្កើតរថយន្តក្រុង ខែ្សរថភ្លើង និងទូកទេសចរណ៍ តភ្ជាប់រវាងខេត្តកែប និងកំពត ដើម្បីសម្រួល និងកាត់បន្ថយចំណាយនៃការធ្វើដំណើរដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី