យាន្ត Chandrayaan-3 របស់ឥណ្ឌា កំពុងតែខិតទៅជិតប៉ូលខាងត្បូងនៃឋានព្រះច័ន្ទ

  • 2023-08-17 08:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេសកកម្មបង្ហោះយានទៅកាន់ឋានព្រះច័ន្ទ របស់ឥណ្ឌាកំពុងខិតទៅជិតប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ដែលជាកន្លែងដែលយានមានគោលបំណងកំណត់ចុះចត និងយានរុករកនៅថ្ងៃទី 23 ខែសីហា ឆ្នាំ2023។

ទោះជាយ៉ាងណាក៏ដោយយាន Chandrayaan-3 ប្រហែលជាមិនមែនជាអ្នកដំបូងដែលបានចុះចតនៅលើប៉ូលខាងត្បូងនោះទេ ប្រសិនបើវាត្រូវបាន ចុះចតយឺតជាង យានបេសកកម្មថ្មីរបស់រុស្សី។ យាន្ត Luna-25 ដែលត្រូវបានបាញ់បង្ហោះកាលពីសប្តាហ៍មុន ត្រូវបានគេរំពឹងថានឹងចុះចតមួយថ្ងៃ ឬពីរថ្ងៃមុន។ ប្រសិនបើយានអវកាសរុស្សី ដែលជាបេសកកម្មឋានព្រះច័ន្ទដំបូងរបស់ខ្លួនបន្ទាប់ពីជិតកន្លះសតវត្ស នៅពេលដែលរុស្ស៊ីជាផ្នែកមួយនៃសហភាពសូវៀត ទទួលបានជោគជ័យក្នុងការចុះចត នៅថ្ងៃទី 21 ឬ 22 ខែសីហា ដូចដែលបានគ្រោងទុក Chandrayaan-3 នឹងក្លាយជាអ្នកស្ថិតនៅលំដាប់ទី2វិញ។

យ៉ាងណាក៏ដោយ ឥណ្ឌានឹងនៅតែជាប្រទេសទី4 ដែលសម្រេចបានការចុះចតយ៉ាងជោគជ័យ នៅលើឋានព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងចិន។ ទីភ្នាក់ងារអវកាសរុស្សី Roscosmos បានប្រកាសថា ប្រទេសរុស្សីបានបាញ់បង្ហោះ Luna-25 កាលពីថ្ងៃទី 10 ខែសីហា ប៉ុន្តែត្រូវបានជំរុញដោយគ្រាប់រ៉ុក្កែត Soyuz ដែលមានថាមពលខ្លាំងជាង វាបានគេចផុតពីទំនាញផែនដីក្នុងពេលដ៏ខ្លី ហើយបានទៅដល់គន្លងព្រះច័ន្ទកាលពីថ្ងៃពុធ។ Chandrayaan-3 ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី 14 ខែកក្កដា ប៉ុន្តែវាបានហោះជុំវិញផែនដីពីរបីដង មុនពេលចូលទៅក្នុងគន្លង នៅថ្ងៃទី 5 ខែសីហា។ យានអវកាសបានធ្វើដំណើរគោចរជុំវិញព្រះច័ន្ទតាំងពីពេលនោះមក ខណៈកំពុងរៀបចំត្រៀមការចុះចត៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី