World Happiness Report ៖ នេះជាប្រទេស មាន សុភមង្គលបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២៣

  • 2023-08-22 07:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍របស់ World Happiness Report បានបង្ហាញថាអ្នករស់នៅក្នុងប្រទេស ហ្វាំងឡង់ ដាណឺម៉ាក អ៊ីស្លង់ អ៊ីស្រាអែល និងហូឡង់ ជាអ្នករស់នៅដែលមានសុភមង្គលបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣។

ជារៀងរាល់ឆ្នាំ World Happiness Report ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បោះផ្សាយរបាយការណ៍ដែលចាត់ថ្នាក់ប្រទេសដោយផ្អែកលើ "សុភមង្គល" ។ ចំណាត់ថ្នាក់នេះ គឺផ្អែកលើការស្ទង់មតិរបស់ Gallup នៃអ្នកចូលរួមខ្ទង់ 3ពាន់នាក់នៅក្នុងប្រទេសនីមួយៗ ដែលត្រូវបានស្នើសុំឱ្យវាយតម្លៃជីវិតរបស់ពួកគេផ្ទាល់dដោយដាក់ពិន្ទុ ពី 0 ដល់ 10។

"ការវាយតម្លៃជីវិត" នេះនិយាយម្យ៉ាងទៀតគឺជាគំនិតផ្ទាល់ខ្លួនរបស់នរណាម្នាក់ដែលបានបញ្ជាក់អំពីរបៀបរស់នៅរបស់ពួកគេ និងជីវិតរបស់ពួកគេនៅចំណុចជាក់លាក់។ បន្ទាប់មក ព័ត៌មាននោះត្រូវបានភ្ជាប់ជាមួយនឹងកត្តាមួយចំនួនផ្សេងទៀត ហើយត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំនៃបញ្ជីសុភមង្គលពិភពលោករបស់ World Happiness Report៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី