កម្ពុជា រក​ចំណូល​បាន​ពី​ភេសជ្ជៈមាន​ជា​អាល់កុល​ជាង ២០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០២៣

  • 2023-08-21 10:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ចេញដោយ Statista បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២៣​នេះ កម្ពុជា​រក​ចំណូល​ពី​ការ​ចរាចរណ៍​ភេសជ្ជៈមានជាតិ​អាល់កុល​បាន​ជាង ២០០០លានដុល្លារ​អាមេរិក។

តួលេខ​នេះ បាន​កើន​ឡើង​ស្ទើរ​គុណ​នឹង​២ធៀប​នឹង​តួលេខ​ឆ្នាំ ២០១៥ ដែល​ចេញ​ផ្សាយ​ដោយ ខេមបូចា ជាមួយ​លេខ ជាង ១០០០លាន​ដុល្លារ​កាល​គ្រា​នោះ។ របាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ដដែល បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ដល់ ២,២ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ ២០២៥។

យ៉ាង​ណា​គិត​ត្រឹម ២០២៣​នេះ កម្ពុជា​រក​ចំណូល​បាន​ពី​ការ​លក់​ភេសជ្ជៈមាន​ជាតិ​អាល់កុល​ក្នុង​តួលេខ​ពិត​ប្រាកដ​ចេញ​ដោយ Statistaមានចំនួន 2,004 លានដុល្លារក្នុងឆ្នាំ 2023 ។ ទីផ្សារនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងជារៀងរាល់ឆ្នាំ 8.26% នៅ​ក្នុង​រង្វង់ ៤ឆ្នាំ​ទៀត(CAGR 2023-2027)។

ក្នុង​របាយការណ៍​ដែល បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នៅ​កម្ពុជា ជាមធ្យមក្នុងមនុស្សម្នាក់ទទួល​ទាន​ភេសជ្ជៈមានជាតិអាល់កុលចំនួន 38.94L ក្នុងឆ្នាំ 2023៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី